Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីនឹងធ្វើជារនាំងការពារប្រទេសតាជីគីស្ថាន ប្រសិនបើអាហ្វហ្គានីស្ថានវាយប្រហារ

អ្នកការទូតជាន់ខ្ពស់ម្នាក់របស់រុស្ស៊ី ត្រូវបានដកស្រង់សម្តីកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនការពារសម្ព័ន្ធមិត្តរបស់ខ្លួនរួចរាល់ហើយនោះគឺប្រទេសតាជីគីស្ថាន ក្នុងករណីបើមានការលុកលុយពីប្រទេសជិតខាង(ប្រទេសអាហ្វហ្គានីស្ថាន) ដែលកំពុងកាន់កាប់ដោយក្រុមតាលីបង់។​ ការថ្លែងបែបនេះ ចំពេលដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍អំពីក្រុមសកម្មជនតាជីកកំពុងរៀបចំការវាយប្រហារឆ្លងព្រំដែន។

ប្រជាជនតាជីគីស្ថាន គឺជាក្រុមប្រជាជនភាគតិចធំជាងគេទី២នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានបង្កើតជាចំនួនប្រជាជនមួយច្រើនក្នុងតំបន់ខ្លះនៃភាគជើង ក្បែរបន្ទាត់ព្រំដែនជាមួយប្រទេសតាជីគីស្ថាន និងអតីតសាធារ​ណរដ្ឋសូវៀត។

បើយោងតាម ការចេញផ្សារដោយសារព័ត៌មានរបស់ប្រទេសរុស្ស៊ី ក្រុមតាលីបង់ភាគតិចឈ្មោះ «ផាសស្ទុន» ភាគច្រើនបានវាយប្រហារសម្ព័ន្ធមិត្ត ជាមួយក្រុមសកម្មប្រយុទ្ធតាជីកពិសេសមួយ ដែលអាចនឹងមានគម្រោងលុកលុយចូលប្រទេសតាជីគីស្ថានថែមទៀតផង។

ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសលោក អែនឌ្រី រ៉ូដេនហ្គូថា៖« ជំនួយចាំបាច់ទាំងអស់នេះ នឹងត្រូវផ្តល់ជូនប្រទេសតាជីគីស្ថាន ប្រសិនបើចាំបាច់ទាំងនៅក្នុងក្របខ័ណ្ឌ អង្គការសន្ធិសញ្ញាសន្តិសុខរួមដឹកនាំដោយទីក្រុងម៉ូស្គូនិងទ្វេភាគី»។

លោក រ៉ូដេនហ្គូ បានបន្ថែមដោយមិនបញ្ជាក់លម្អិតទេនោះថា៖« វាពិតជាមានសេចក្តីរាយការណ៍ថា ក្រុមតាលីបង់មិនអាចគ្រប់គ្រងស្ថានការណ៍ (នៅភាគខាងជើងអាហ្វហ្គានីស្ថាន) បានទេ…ប៉ុន្តែយើងនៅតែសង្ឃឹម ពួកគេ(ក្រុមតាលីបង់)នឹងនៅតែបង្ហាញពីការគោរពការសន្យានូវអ្វីដែលពួកគេបានលើកឡើងនាពេលកន្លង​​មក(ដោយមិនធ្វើការវាយប្រហារប្រទេសជិតខាងនោះទេ)។

តែយ៉ាងណា សារព័ត៌មានរ៉យទ័រមិនទាន់អាចសុំការបញ្ជាក់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីទាក់ទងនឹងក្រុមសកម្មប្រយុទ្ធតាជីកបាននៅឡើយនោះទេ។

ប្រធានាធិបតីតាជីគីស្ថាន លោក អីម៉ូម៉ាលី រ៉ាក់មុន នាពេលកន្លងមកបានចោទប្រកាន់ក្រុមតាលីបង់ពីការរំលោភសិទ្ធិមនុស្សអំឡុងពេលពួកគេឡោមព័ទ្ធខេត្ត ប៉ាញ់ស៊ឺ ដែលជាកន្លែងប្រមូលផ្តុំទៅដោយកងកម្លាំងប្រឆាំងនឹងប្រទេសអាហ្វហ្គានីស្ថាន។

សូមរំលឹកថា ក្រុមតាលីបង់ដែលបានដណ្តើមអំណាចកាលពីខែសីហាកន្លងទៅនេះ គឺចំពេលមានការដកទ័ពចេញដ៏ច្របូកច្របល់នៃកងកម្លាំងបរទេសដឹកនាំដោយសហអាមេរិក ហើយបានព្រមានលោក ឌូសានបេកុំឲ្យជ្រៀតជ្រែកក្នុងកិច្ចការប្រទេសរបស់ពួកគេថែមទៀត៕ ប្រភព៖ រ៉យទ័រ

×