Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីថ្មីជប៉ុនបង្ហាញជំហរថា មិនទទួលយកបានទេចំពោះការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

នៅក្នុងសុន្ទរកថាគោលនយោបាយលើកដំបូងទៅកាន់សភាជប៉ុន នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានរិះគន់ចំពោះការអភិវឌ្ឍនូវវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងថា« មិនអាចទទួលយកបានឡើយ»ដោយសន្យាក្នុងនាមជាមេដឹកនាំមកពីតំបន់ ហ៊ីរ៉ូស៊ីម៉ា និងធ្វើយ៉ាងណាដើម្បីឆ្ពោះទៅរកពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។

នាយករដ្ឋមន្រ្តីថ្មីដែលទើបតែប្រកាសចូលកាន់តំណែងកាលពីថ្ងៃច័ន្ទកន្លងទៅ ក៏បានសន្យាម្តងទៀតផងដែរថា ខ្លួននឹងមានជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីមជុង អ៊ុនដើម្បីដោះស្រាយបញ្ហាដែលបានពន្យាពេលកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។

ក្រសួងការបរទេសជប៉ុនបានពិភាក្សាអំពីបញ្ហាមិនសូវមានទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងក្នុងឆ្នាំ ២០១៤ នៅពេលដែលលោកគីស៊ីដានៅធ្វើជារដ្ឋមន្ត្រីការបរទេសនៅឡើយ។ ហើយកិច្ចពិភាក្សានេះបានដឹកនាំកូរ៉េខាងជើងឱ្យបង្កើតគណៈកម្មាធិការស៊ើបអង្កេតពិសេសមួយស្តីពីបញ្ហាមិនសូវមានទំនាក់ទំនងការទូត និងធ្វើការពិគ្រោះយោបល់រវាងគ្នានិងគ្នាបន្ថែមទៀត។

ប៉ុន្តែទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនបានរំលាយគណៈកម្មាធិការនេះ បន្ទាប់ពីជប៉ុនបានពង្រីកទណ្ឌកម្មមកលប្រទេសកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រាប់រ៉ុកកែតរបស់ខ្លួនកាលពីឆ្នាំ ២០១៦ ។

តែយ៉ាងណា លោកគីស៊ីដាបាននិយាយកាលពីថ្ងៃសុក្រថា៖« យើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីឱ្យទំនាក់ទំនងល្អរបស់ប្រទេសទាំងពីរវិលត្រឡប់មកល្អឡើងវិញ និងឱ្យបានឆាប់តាមតាមតែអាចធ្វើទៅរួច» ។លោកបន្ថែមទៀតថា ខ្ញុំផ្ទាល់បានប្តេជ្ញាថា នឹងជួបជាមួយលោក គីមជុងអ៊ុនដោយផ្ទាល់ដោយគ្មានលក្ខខណ្ឌណាមួយឡើយ។

ក្រៅពីបញ្ហាកូរ៉េខាងជើង លោកគីស៊ីដាបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុននឹងលើកកម្ពស់ តំបន់អាស៊ីប៉ាស៊ីហ្វិកសេរីនិងបើកចំហ ជាមួយសម្ព័ន្ធមិត្តដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា អឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

ចំពោះប្រទេសចិនវិញ លោកស៊ីដាបាននិយាយថា ទីក្រុងតូក្យូនឹងនិយាយអ្វីដែលចាំបាច់ត្រូវនិយាយ រួមជាមួយប្រទេសដទៃទៀតដោយគុណតម្លៃរួមខណៈ ជំរុញឱ្យចិនចាត់វិធានការប្រកបដោយការទទួលខុសត្រូវ ការ​បន្តកិច្ចសន្ទនានិងសហការលើបញ្ហារួម។

សម្រាប់លោក គីស៊ីដា ក៏បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុននឹងដើរតួនាទីធំជាងមុនក្នុងការដោះស្រាយបញ្ហាប្រឈមសកលដូចជា ការរំសាយអាវុធនុយក្លេអ៊ែរ និងការប្រែប្រួលអាកាសធាតុក្រោមការគ្រប់គ្រងរបស់លោក៕

×