Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ឃថៃមួយអង្គ គិតឃើញច្នៃរបស់ស្រួលជាងនិមន្ត ជិះ Scooter បិណ្ឌបាត្រ បានប៉ុន្មានថ្ងៃ ផ្អើល…​(វីដេអូ)

spot_img

នៅក្នុងប្រទេសថៃ ព្រះសង្ឃតែចេញនិមន្តបិណ្ឌបាត្រ នៅពេលព្រឹកព្រលឹម ជុំវិញភូមិសង្កាត់ និងសហគមន៍ជិតខាង។ ពិតណាស់ ការអនុវត្តតាវិន័យនេះ គេក៏តែងឃើញព្រះសង្ឃនិមន្តបិណ្ឌបាត ដោយមានក្មេងប្រុសតូចៗជាកូនសិស្ស ដើរតាម ជាមួយរទេះរុញ ដើម្បីផ្ទុកបាយសម្ល និងទេយ្យវត្ថុផ្សេងៗ ដែលជាទានរបស់ពុទ្ធបរិស័ទ។

ប៉ុន្តែ ចម្លែកខុសគេ តែព្រះសង្ឃនេះ បែរជាចេញបិណ្ឌបាត្រ ដោយជិះ scooter ជំនួសឲ្យការនិមន្តដើរ និងមានកូនសិស្សរុញរទេះទៅវិញ ដែលធ្វើឲ្យអ្នកខ្លះមិនសប្បាយចិត្តសោះឡើយ ក្រោយពីបានឃើញបែបនេះ។

នេះបើតាម Sanook បានចុះផ្សាយឲ្យដឹងថា វីដេអូមួយ ដែលបង្ហាញព្រះសង្ឃមួយអង្គនៅស្រុកអង្គថង​ត្រូវបានគេឃើញជិះម៉ូតូស្កូតឺ និមន្តបិណ្ឌបាត្រពេលព្រឹក ជំនួសក្មេងៗរុញរទេះដាក់ចង្កាន់ បានកំពុងរីករាលដាលនៅលើបណ្តាញសង្គម។

យោងតាមទំនៀមទម្លាប់ប្រពៃណី នោះព្រះសង្ឃត្រូវមានក្មេងប្រុសម្នាក់ ដើម្បីរុញរទេះដើរតាម ខណៈដែលអ្នកកាន់ព្រះពុទ្ធសាសនា ដាក់បាយដោយផ្ទាល់នៅក្នុងបាត្ររបស់ព្រះសង្ឃ។ ប៉ុន្តែ ព្រះសង្ឃមួយអង្គនេះ ដែលបើកបរម៉ូតូស្កូតឺដោយផ្ទាល់ខ្លួន ត្រូវបានគេចាត់ទុកថាមិនត្រឹមត្រូវឡើយ ព្រោះព្រះសង្ឃត្រូវការអ្នកស្រុកអោនក្បាលគោរពប្រតិបត្តិ នៅពីមុខជើងរបស់ព្រះសង្ឃ ដើម្បីទទួលបានកុសលផលបុណ្យ ចំពោះទានរបស់អ្នកដែលបានចែករំលែកដោយសេចក្តីជ្រះថ្លា។

ទោះយ៉ាងណា ក្រោយករណីខាងលើ បានរងការរិះគន់ពីមហាជន មន្រ្តីសង្ឃស្រុកអង្គថង ក៏បានឲ្យសង្ឃអង្គនោះធ្វើកិច្ចសន្យា និងបញ្ឈប់ជិះ scooter កែច្នៃទៀតជាបន្ទាន់ ដើម្បីរក្សាតម្លៃប្រពៃណីព្រះពុទ្ធសាសនា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@i..nim

จะใส่บาตรวัดเกิดที ต้องมาดักรอหลวงพ่อ😁

♬ สว่าง สะอาด สงบ – xccdrt66
spot_img
×