Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំប្រហែសឲ្យសោះ! ជា​មេរៀន​សម្រាប់​អ្នក​ដទៃ ដែល​ផ្ទះ​ដាក់​ម៉ាសុីន​ត្រជាក់​បែប​ហ្នឹង គ្រោះថ្នាក់​ពិត​ជា​មើល​មិន​ឃើញ​ទេ ពិសេស​ខែភ្លៀង….

ថ្មីៗនេះ មានហេតុការណ៍ដ៏អកុសលមួយ បានកើតឡើងទៅលើបុរសម្នាក់ ដែលបណ្តាលឲ្យស្លា.ប់ភ្លាមៗនៅនិងកន្លែង ដោយសារឆ្លងចរន្តអគ្គីសនីពីម៉ាស៊ីនត្រជាក់ ខណៈគាត់យកក្រណាត់ទៅជួតទឹកសើម។ ទីតាំងកើតហេតុ គឺស្ថិតនៅស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ស៊ុ វិសិដ្ឋ អាយុ ៣២ ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅផ្ទះជិតខាងជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ ដោយសារតែឃើញម៉ាស៊ីនត្រជាក់មានទឹកសើម នៅក្នុងផ្ទះជាន់ទី១ ឃើញបែបនេះ គាត់ក៏បានយកក្រណាត់ទៅជូត ជាហេតុបណ្ដាលឲ្យឆ្លងចរន្តឆ.ក់ស្លា.ប់ ភ្លាមៗនៅនិងកន្លែងតែម្ដង។

ដោយឡែក ប្រភពផ្សេងបានឲ្យដឹងថា ភ្លៀងលិចរ៉េរ៉ង់ដាមុខម៉ាសុីនបឺតខ្យល់ម៉ាសុីនត្រជាក់ ដែលត្រូវបានដាក់ទាបខុសបច្ចេកទេស ទើបបណ្តាលឆក់ជនរងគ្រោះស្លា.ប់បែបនេះ។

តែទោះយ៉ាងណា ជាមួយករណីដ៏មិននឹកស្មានខាងលើ ក៏សូមបងប្អូនទាំងអស់គ្នា មានការប្រុងប្រយ័ត្ន ព្រោះថានេះជាមេរៀនមួយ ដែលអ្នកមានផ្ទះដាក់ម៉ាសុីនត្រជាក់បែបហ្នឹង គឺគ្រោះថ្នាក់ពិតជាមើលមិនឃើញនោះទេ ជាពិសេសនៅក្នុងអំឡុងរដូវខែភ្លៀងនេះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×