យើងទាំងអស់គ្នាបានដឹងហើយថា បុរសជាច្រើននៅជុំវិញពិភពលោក ត្រូវបានឃើញកាន់តែមានគំនិតច្នៃប្រឌីតប្លែកៗ ដើម្បីស្នើសុំមិត្តស្រីរបស់ពួកគេរៀបការ ។ ខណៈដែលមនុស្សបុរសៗគ្រប់រូបចង់ឲ្យខណៈពេលដ៏រំជួលចិត្តនេះ ជាព្រឹត្តិការណ៍ដ៏ពិសេសតែមួយគត់នោះៗ បុរសមួយចំនួនបែរជាគិតទៅជារឿងរឡិករឡក់មិនសំខាន់ និងសូម្បីប្រថុយជីវិតខ្លួន ដើម្បីធ្វើការស៊ើបប្រ៉ាយដល់មិត្តស្រីរបស់គេផងដែរ ។
ជាក់ស្តែង បុរសម្នាក់បានរឿងដ៏ឆ្កួតមួយនេះ ខណៈពេលរូបគាត់ចាប់ផ្តើមធ្វើពិធីស្នើសុំមិត្តស្រីរៀបការនៅដំបូលអគារជាន់ទី៤ ប៉ុន្តែ គាត់ស្រាប់តែធ្វើជាភ្លាត់ឆ្នៀតរអិលជើងធ្លាក់ចុះដី ធ្វើឲ្យមិត្តស្រី និងមិត្តភក្តិចូលរួមរន្ធត់ចិត្តស្ទើរគាំងបេះដូងស្លាប់ ។
ទោះយ៉ាងណា នេះគ្រាន់តែឈុតឆាកសម្តែងរបស់បុរសនេះប៉ុណ្ណោះ ដែលគាត់ចង់ដឹងថាតើមិត្តស្រីរបស់គាត់នឹងបញ្ចេញអារម្មណ៍ប្រតិកម្មយ៉ាងណា នៅពេលដែលឃើញគាត់ស្ថិតក្នុងស្ថានភាពដ៏អាក្រក់បែបនេះ ។
ប៉ុន្តែ មនុស្សជាច្រើន បានជឿថាឈុតឆាកស្នើសុំមិត្តស្រីរៀបការនេះ គឺក្លែងក្លាយ និងផ្ទុយទៅវិញនោះ វាគឺជាយុទ្ធសាស្ត្រទីផ្សាររបស់ Neuro Sport ដើម្បីផ្សព្វផ្សាយ «ភេសជ្ជៈថាមពលសុខភាពផ្លូវភេទ» ប៉ុណ្ណោះឯង ៕ ចន្ទី