Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រសិនបើកម្ពស់ទឹកស្ទឹងព្រែកត្នោត ហក់ឡើងក្នុងកំរិត៧,៥០ ម៉ែត្រ ទៅ ៨ ម៉ែត្រ យើងត្រូវប្រុងប្រយ័ត្ន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការជួយសង្រ្គោះ គ្រោះមហន្តរាយក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមបណ្ដោយដងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អមដំណើរ ឯកឧត្តម ម៉ឹង សំផន នាឱកាសនោះដែលមាន៖ ឧត្ដមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស និង ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ ៩៩ ។

តាមរយៈការចុះពិនិត្យ នាពេល នោះ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់អោយដឹងថា៖ ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតនាពេលនេះ កម្ពស់ទឹក ស្ថិតនៅក្នុងកំរិត ៥,១៦ម៉ែត្រ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ ប្រសិនបើកម្ពស់ទឹកហក់ឡើងក្នុងកំរិត៧,៥០ ម៉ែត្រ ទៅ ៨ ម៉ែត្រ យើងត្រូវប្រុងប្រយ័ត្ន ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×