Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាអឺរ៉ុបអំពាវនាវឱ្យសហភាពអឺរ៉ុបបន្តដាក់ទណ្ឌកម្មថ្មីៗបន្តទៀតដល់ប្រទេសមីយ៉ាន់ម៉ា និងយោធាមីយ៉ាន់ម៉ា

សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃ៧ តុលា ដើម្បីអំពាវនាវឱ្យសហភាពអឺរ៉ុបកំណត់សកម្មភាពជាអាទិភាព និងស៊ីជម្រៅបន្ថែមទៀតចំពោះមេយោធាប្រទេសមីយ៉ាន់ម៉ា ដែលបានកាន់កាប់អំណាចក្នុងរដ្ឋប្រហារកាលពីថ្ងៃ១ កុម្ភៈកន្លងទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយសភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យកន្លងទៅ។

ការកាន់កាប់អំណាចរបស់យោធា គិតមកដល់ឥឡូវនេះ គឺវាមានរយៈពេលជិត៨ ខែហើយ ចាប់តាំងពីការដាក់ទណ្ឌកម្មចុងក្រោយរបស់សហភាពអឺរ៉ុបដែលផ្តោតលើសមាជិកយោធានិងប្រាក់ចំណូលដែលត្រូវផ្តល់ឱ្យយោធា។ ក្នុងអំឡុងពេលនេះ គេសង្កេតឃើញថា កងកម្លាំងយោធាកំពុងបង្កើនការបង្ក្រាបយ៉ាងខ្លាំងទៅលើពលរដ្ឋដែលប្រឆាំងទៅនឹងរដ្ឋប្រហារ។​

ក្នុងនោះ អ្នកទោសនយោបាយជាង ៧.០០០ នាក់កំពុងជាប់ឃុំនិងមនុស្សជាង ១១០០ នាក់ត្រូវបានសម្លាប់។ យ៉ាងហោចណាស់មនុស្សមួយភាគបួននៃប្រជាជនក្នុងចំណោមមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅ ដោយសារយន្តហោះចម្បាំងទម្លាក់គ្រាប់បែកទៅលើតំបន់ស៊ីវិលនិងការវាយប្រហារដោយកងទ័ពមីយ៉ាន់ម៉ាជាដើម។

នៅក្រោមទណ្ឌកម្មផ្តាច់ការរបស់យោធាមុន ៗ ដែលមិនត្រូវបានអនុវត្តជាយុទ្ធសាស្ត្រនោះ សភាអឺរុបបានបង្ហាញថា សហភាពអ៊ឺរ៉ុបនិងប្រទេសដទៃទៀតកំពុងអនុវត្តវិធីសាស្រ្តជាយុទ្ធសាស្ត្របន្ថែមទៀតនៅពេលនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងជាប្រព័ន្ធដើម្បីកំណត់អំពីប្រភពចំណូលរបស់យោធា និងកាត់ផ្តាច់ពួកគេជាបន្តបន្ទាប់។

បើតាម អង្គការតម្លាភាពមីយ៉ាន់ម៉ា ការប្រើប្រាស់យុទ្ធសាស្ត្របែបនេះ គឺជារឿងចាំបាច់បំផុត ដើម្បីអនុញ្ញាតឱ្យយោធានិងសម្ព័ន្ធមិត្តជំនួញរបស់ខ្លួនដឹងថាខ្សែសង្វាក់សេដ្ឋកិច្ចគឺជារឿងសំខាន់បែបណា ហើយនឹងពិបាកយ៉ាងណានៅពេលដែលសគមន៍អឺរ៉ុបនិងប្រទេសដទៃទៀតបន្តរឹតបន្តឹងដល់ពួកគេ។

ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមានតែរដ្ឋាភិបាលអង់គ្លេសប៉ុណ្ណោះដែលបានបន្តអនុវត្តទណ្ឌកម្មថ្មីដោយអាមេរិកក៏បរាជ័យក្នុងការចាត់វិធានការបន្ថែមទៀតផងដែរ។ ក្នុងនោះ រដ្ឋបាលលោក ចូ បៃដិន បានបរាជ័យក្នុងការធ្វើសកម្មភាពសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មថ្មីមួយផ្សេងទៀតទៅកាន់ប្រទេសភូមា(មីយ៉ាន់ម៉ា)៕

ប្រភព៖ Reuter

×