Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ស៊ែប៊ី ព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងការទូត ទៅវិញទៅមក

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋស៊ែប៊ី បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច និងការទូតរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនថែមទៀត និងបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

ការឯកភាព ព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបតិ្តការនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្ស សម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋ ស៊ែប៊ី ក្នុងជំនួបរវាង ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី នៅទីស្តីការក្រសួងការបរទេសស៊ែប៊ី នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ ​

កម្ពុជា-ស៊ែប៊ី បានបង្ហាញពីចំណងមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើប្រកបដោយផ្លែផ្ការរវាងប្រទេសទាំងពីរ តាំងពីឆ្នា ១៩៥៧ និងគូសបញ្ជាក់ពីកាប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ។ ល។ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។​ ទាក់ទងនឹងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិត​ឆ្លងដែនការទូត និងផ្លូវការ រវាងប្រទេសទាំងពីរ ភាគីស៊ែប៊ី បានអះអាងឱ្យដឹងថាថា សភាស៊ែប៊ី នឹងផ្តល់សន្យាប័នក្នុងពេលឆាប់ៗខាងមុខនេះ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសស៊ែប៊ី បានបញ្ជាក់ថា រដ្ឋាភិបាលស៊ែប៊ី បានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើទស្សនៈកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសស៊ែប៊ី ដែលបានគ្រោងទុករួចមកហើយ ដើម្បីធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស៊ែប៊ី-កម្ពុជា កាន់តែទូលំទូលាយស៊ីជំរៅថែមទៀត។

លោក នីកូឡា សេឡាកូវិច បានបញ្ជាក់ថា រដ្ឋាភិបាលស៊ែប៊ី កំពុងពិចារណាបើកស្ថានបេសកកម្មរបស់ខ្លួននៅ តំបន់អាស៊ីអគ្នេយ៍ ជាពិសេសនៅកម្ពុជា ហើយនៅក្នុងបំណាច់ឆ្នាំនេះ រដ្ឋាភិបាលស៊ែប៊ី និងបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅទស្សនកិច្ច នៅបណ្តាប្រទេសក្នុងតំបន់ និងកម្ពុជា៕

×