Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលាជាសារធារណស្តីពី “អត្ថប្រយោជន៍នៃការប្រើប្រាស់សេវាធានារ៉ាប់រង” នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ

សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង សមាគមធានារ៉ាប់រង
កម្ពុជា (IAC) នឹង​រៀបចំសិក្ខាសាលាជាសារធារណមួយស្តីពី “អត្ថប្រយោជន៍នៃការប្រើប្រាស់សេវាធានារ៉ាប់រង”  ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។ សិក្ខាសាលានេះក៏នឹងមានការគាំទ្រពីសំណាក់​និយ័តករធានារ៉ាប់រងកម្ពុជា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាផងដែរ។

សិក្ខាសាលានេះនឹងធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងឲ្យបានទូលំទូលាយ និងការទទួលបានសេវាធានារ៉ាប់រងផ្តល់ឲ្យសាធារណជននូវភាពច្បាស់លាស់ពីតួនាទីរបស់ធនាគារ និងក្រុម ហ៊ុនធានារ៉ាប់រង ចែករំលែកនូវបទពិសោធន៍និងការងារជាក់ស្តែងទៅលើវិស័យធានារ៉ាប់រងនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ព្រមទាំងចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ជាមួយវិស័យធនាគារនិងវិស័យធានារ៉ាប់រងទៅកាន់សាធារណជន។

តាមរយៈសិក្ខាសាលានេះ សាធារណជន នឹងបានស្វែងយល់បន្ថែមអំពីទិដ្ឋភាពនៃបទប្បញ្ញត្តិ និងការត្រួតពិនិត្យ និងការប្រព្រឹត្តទៅនៃទីផ្សារធានារ៉ាប់រង, ទស្សនទានទូទៅនៃហានិភ័យនិងការធានារ៉ាប់រង​ ទិដ្ឋភាពនៃការប្រើប្រាស់ផលិតផលធានារ៉ាប់រង ព្រមទាំងមានកិច្ចពិភាក្សាពិសេសលើប្រធានបទ«ហានិភ័យឥណទាន និងការធានារ៉ាប់រង៖ទស្សនៈ និងការអនុវត្តនៃការផ្ទេរហានិភ័យឥណទានរបស់គ្រឹះស្ថានធនាការនិងហិរញ្ញវត្ថុ ដែលមានវាគ្មិនកិត្តិយសមកពីស្ថាប័ន ពាក់ព័ន្ធរួមមាន៖ តំណាងនិយ័តករធានារ៉ាប់រងកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ​ និងក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាផងដែរ។

ដើម្បីចុះឈ្មោះចូលរួមសិក្ខាសាលានេះសូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោមនេះ https://abc.glueup.com/event/public-seminar-on-benefits-of-insurance-43342/

spot_img
×