ឆ្នាំជូត ៖ រាសីល្អមធ្យម ។ ថ្វីត្បិតក្នុងការងាររអាក់រអួលក្តី ប៉ុន្តែអ្នកនៅអាចរកចំណូលបន្ថែមពីរបរបន្ទាប់បន្សំ ។ អ្នកគប្បីទុកពេលវេលាច្រើនសម្រាប់ក្រុមគ្រួសារសាច់ញាតិ ទើបជាការប្រសើរ ៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម ។ គឺជាថ្ងៃដែលអ្នកអាចដាក់ទុនរកស៊ី និងទទួលបានប្រាក់ចំណេញ ប៉ុន្តែត្រូវប្រុងប្រយ័ត្នមានជនចង់បង្កហេតុក្នុងការងាររបស់អ្នក ។ គប្បីប្រើប្រាស់ទង្វើទន់ភ្លន់ដើម្បីសាងទំនាក់ទំនង ៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់ ។ ការងារសព្វសារពើងាយសម្រេចតាមបំណងប្រាថ្នារបស់អ្នក ។ ក៏ជាថ្ងៃដែលអ្នកអាចបណ្តាក់ទុនបន្ថែមមុខជំនួញបានល្អ ។ ថ្ងៃនេះអ្នកគប្បីបង្ហាញនូវទឹកចិត្តរបស់ខ្លួន ដែលលាក់ទុក ទៅកាន់មនុស្សដែលអ្នកស្រឡាញ់ ៕
ឆ្នាំថោះ ៖ រាសីធ្លាក់ចុះ ។ ត្រូវប្រយ័ត្នប្រយែងក្នុងការនិយាយស្តីពុំនោះសោតអាចបង្កជាទំនាស់ក្នុងការងារ ។ ត្រូវគិតគូរគ្រប់ទ្រព្យសម្បត្តិលុយកាក់ឲ្យបានគត់មត់ ។ គប្បីប្រើប្រាស់ពាក្យសម្តីទន់ភ្លន់ផ្អែមល្ហែមនៅក្នុងទំនាក់ទំនងផ្សេងៗ ៕
ឆ្នាំរោង ៖ រាសីធ្លាក់ចុះ ។ ការងារទាំងឡាយជួបឧបសគ្គច្រើន រអាក់រអួល មិនរលូនទេ ។ អ្នកក៏ត្រូវរងនូវសម្ពាធហិរញ្ញវត្ថុផងដែរ ក្នុងទំនាក់ទំនងផ្សេងៗ ត្រូវប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់ពាក្យសម្តីរបស់ខ្លួន ៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម ។ គប្បីប្រមូលផ្តុំអារម្មណ៍ទៅលើការងារ ព្រោះអ្នកអាចរកចំណូលបានបន្ថែមថ្វីត្បិតត្រូវចំណាយច្រើនក្តី ។ វាជាទិវារដែលអ្នកអាចសាងទំនាក់ទំនងថ្មីបានល្អប្រសើរ ៕
ឆ្នាំមមី ៖ រាសីធ្លាក់ចុះ ។ ក្នុងការងារសព្វសារពើគប្បីសួរយោបល់ចំពោះថ្នាក់លើរបស់ខ្លួន ពុំត្រូវអត្តនោម័តឡើយ ថ្ងៃនេះថ្វីត្បិតអ្នកមានចំណូលខ្លះៗ ប៉ុន្តែវាមិនអាចផ្គត់ផ្គង់ចំណាយរបស់អ្នកបានឡើយ ។ ម្យ៉ាងទៀតត្រូវចេះថែរក្សាទំនាក់ទំនងដែលមានស្រាប់៕
ឆ្នាំមមែ ៖ រាសីធ្លាក់ចុះ ។ ត្រូវប្រមូលផ្តុំយកចិត្តទុកដាក់លើការងារឲ្យបានម៉ត់ចត់ ។ គប្បីប្រយ័ត្នប្រយែងឲ្យមែនទែន ព្រោះអ្នកត្រូវគេបោកប្រាស់រឿងលុយកាក់ ។ បញ្ហាកើតឡើងក្នុងទំនាក់ទំនងមនោសញ្ចេតនា គប្បីលើកបញ្ហា និយាយគ្នាដោយត្រង់ៗ ពុំគប្បីលាក់ទុកក្នុងចិត្តទេ ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់ ។ ថ្ងៃនេះអ្នកមានអាកប្បកិរិយាក្នុងដំណោះស្រាយការងារផ្សេងៗ ជាហេតុនាំឲ្យអ្នកមានខ្ទង់ចំណូលច្រើន ។ រីឯក្នុងទំនាក់ទំនងមនោសញ្ចេតនា ពិតជាផ្អែមល្ហែមណាស់ ៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់ ។ ការងារ ប្រព្រឹត្តទៅដោយរលូន ។ គប្បីថ្លឹងថ្លែងឲ្យបានម៉ត់ចត់មុនពេលបណ្តាក់ទុនរកស៊ី ។ មនោសញ្ចេតនា អ្នកមានម្ចាស់ការក្នុងទំនាក់ទំនងផ្សេងៗ៕
ឆ្នាំចរ ៖ រាសីធ្លាក់ចុះ ។ ការងារសព្វសារពើ ធ្វើឲ្យអ្នករវល់ និងនឿយហត់ខ្លាំង ។ មិនត្រូវធ្វេសប្រហែសក្នុងការបណ្តាក់ទុនរកស៊ីឡើយ ។ ថ្ងៃនេះ អាចកើតមានវិវាតមនោសញ្ចេតនា ជាមួយមនុស្សដែលអ្នកស្រឡាញ់ ផ្តើមចេញពីសម្តី បែបឌឺដងបញ្ឈឺរបស់អ្នក ។ បើចៀសវាងបានគឺល្អ ៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់ ៖ អ្នកកសាងទំនាក់ទំនងបានល្អជាមួយមិត្តរួមអាជីព និងថ្នាក់លើ ការងាររកស៊ីជួញដូររបស់អ្នកក៏ជួបភាពងាយស្រួល ។ វាជាឱកាសសម្រាប់រកឃើញគូស្រករសម្រាប់អ្នកនៅលីវ ៕