ខេត្តព្រះសីហនុ ៖ គណ:ប្រតិភូនៃក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ បានអញ្ជេីញចុះសួរសុខទុក្ខ ជូនពរដល់នាយទាហ៊ាននាយទាហ៊ាន និងពលទាហ៊ាន កងពលតូចអន្តរាគមន៍លេខ៤ ចំណុះអោយកងពលធំអន្តរាគមន៍លេខ២ ទិសឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
លោក ជាម ហ៊ីម មានប្រសាសន៍ ដើម្បីថែរក្សាចំណងសម្ព័ន្ធមេត្រីភាព រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ដែលជាការពង្រឹងខឿនការពារជាតិ ឲ្យបានរឹងមាំ ដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ ឲ្យបានប្រសើរថែមទៀតនោះ គណៈប្រតិភូ ខេត្តព្រះសីហនុ បាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន យកទៅផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ៤ និងកងពលធំអន្តរាគមន៍លេខ២ រួមមាន៖
ឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ២ ថវិកាចំនួន ៣៣លានរៀល។
ឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ ថវិកាចំនួន៤ លានរៀល។
ឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ៤ ប្រេងម៉ាស៊ូតចំនួន៣.២០០លីត្រ។ ឧបត្ថម្ភដល់ការធ្វើពិដាន និងភ្លើងបំភ្លឺ ផ្តល់ជូនថវិកាចំនួន ៣១.៦០០.០០០រៀល។
ត្រីចំហុយ១០០យួរ , មី ១០០ កេសតូច, ស្ករស ៥០គីឡូក្រាម, ទឹកបរិសុទ្ធ ៣០កេស និង១៨យួរ, ទឹកក្រូច ៥០កេស, ស្រាបៀរ ១០០កេស។
ក្នុងនោះបសនឧបត្តម្ភជាថវិកាជូនពលទាហានម្នាក់ៗ ៥០០០០រៀល និងគ្រួសារពលទាហ៊ានម្នាក់ៗ ៤០០០០រៀល៕ ដែន សីមា