ភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេន៍យ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង២០និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧)ដឹកនាំដោយ លោកវរសេនីយ៍ ទោ វ័រ វុទ្ធា នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប នៅចំណុចក្រោយវត្តសន្សំកុសល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លទ្ធផលនៃប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ Lebechi Charles kelichi ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរ មិនពិតប្រាកដ និងដកហូតវត្ថុតាងមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤៩៩.៤០ក្រាម ៕រក្សាសិទ្ធិដោយ ៖ កូលាប



