ខេត្តព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត និងដឹកនាំសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ធ ព្រះរាជ្ញអជ្ញារង បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចខាងក្រោយកាស៊ីណូ ហួយ ហ័រ ក្រុម១១ ភូមិ០១ សង្កាត់០២ ក្រុង-ខេត្ដព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី២១ ភូមិ០៤ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន ៖ -ម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ២៦ កញ្ចប់ -ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១១កញ្ចប់ - ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទ ម្សៅ(MDMA) ចំនួន០១ កញ្ចប់ -ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទទឹក(MDMA)ចំនួន០៤ ដប -ថ្នាំគ្រាប់អក្សWY មេតំហ្វេតាមីន ចំនួន០៣ កញ្ចប់ -ទូរស័ព្ទចំនួន០២គ្រឿង ។

បន្ទាប់ពីឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ នៅវេលាម៉ោង ២៣និង៥០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ បានបន្តឆែកផ្ទះជួលមួយកន្លែងនៅក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១-មានឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី២-មានឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន ៖ -ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់ -រុក្ខជាតិក្រៀមសង្ស័យជាសារធាតុចំនួន០១កញ្ចប់ -ម្សៅក្រាមសង្ស័យជាសារធាតុចំនួន១២ កញ្ចប់ -ថ្នាំគ្រាប់អក្សWY មេតំហេ្វតាមីន ចំនួន ១៣ កញ្ចប់ -ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទទឹក(MDMA) ចំនួន ០២ ដប -ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទម្ស៉ៅ(MDMA) ចំនួន ០២ កញ្ចប់ -ម្សៅក្រាមពណ៌ប្រផេះសង្ស័យជាសារធាត់ញៀនចំនួន ០១ កញ្ចប់ -ជញ្ជីងថ្លឹងថ្នាំចំនួន០២គ្រឿង -ទូរសព្ទ័ចំនួន ០១ គ្រឿង ។

នៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការ ជាមួយកម្លាំងជំនាញដោយបាននាំទៅឆែកឆេបន្ទប់ស្នាក់នៅមួយកន្លែងរបស់ជនសង្ស័យឈ្មោះ LU JIAN MIN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រកដ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូម០១ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន ៖ -ម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ០៧ កញ្ចប់ -ទូស័ព្ទចំនួន០២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបាននគរបាលជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ កូលាប






