Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីមួយទៀត ចំណាយទុន ៤.២លានដុល្លារ ត្រូវបាន CDC ផ្ដល់វិញ្ញាបនបត្រ

ភ្នំពេញ ៖ បើតាមការឲ្យដឹងរបស់ មន្ត្រីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ក្រោយពិនិត្យស្ថានភាពទូទៅ និងលក្ខណៈសម្បត្តិរួចរាល់ តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD (ជាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់), គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចផ្ដល់វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុននេះហើយ។

ដូច្នេះ មានន័យថា ថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីមួយទៀតហើយ, បើតាមប្រភពពីមន្ត្រីដដែលរូបនេះ ឱ្យដឹងទៀតថា ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ខាងលើ មានគម្រោងចំណាយទុនវិនិយោគប្រមាណ ៤.២លានដុល្លារអាមេរិក និងអាចបង្កើតការងារ ជាង ១ពាន់កន្លែង ដល់ប្រជាពលរដ្ឋកម្ពុជា។

ក្រុមហ៊ុននេះ មានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×