Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័នគយកម្ពុជា និងអន្តរជាតិ កំពុងសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ធ្វើយ៉ាងណាឱ្យបានលឿន កាត់បន្ថយការចំណាយ

ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសិក្ខាសាលាគយអន្តរជាតិ ស្តីពី រយៈពេលនៃការបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ បានឲ្យដឹងថា ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ នៅក្នុងឆ្នាំ២០២១ នេះត្រូវបានរៀបចំឡើងដោយអនុលោមតាមកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) និងកាតព្វកិច្ចរបស់កម្ពុជា ដែលត្រូវឱ្យបំពេញស្របតាមការតម្រូវរបស់អាស៊ាន ក្នុងការសិក្សាកាត់បន្ថយការចំណាយលើការបំពេញបែបបទពាណិជ្ជកម្ម, ពោលគឺ ធ្វើយ៉ាងណា សម្រួលទំនិញបញ្ចេញឲ្យបានលឿនទៅកាន់គោលដៅ។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រូបនេះ ឲ្យដឹងទៀតថា ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០២១ នេះ មានសារៈសំខាន់ សម្រាប់វាស់វែងរយៈពេល និងស្វែងរកនូវចំណុចខ្វះខាត នៅគ្រប់ដំណាក់កាលនៃការបញ្ចេញទំនិញនៅកម្ពុជា ហើយនឹងដាក់ចេញនូវអនុសាសន៍នានាជាមូលដ្ឋាន សម្រាប់តួអង្គពាក់ព័ន្ធយកទៅបំពេញបន្ថែម ដើម្បីបន្តកែលម្អនីតិវិធី និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវភារកិច្ចរបស់ស្ថាប័ននីមួយៗ ក្នុងន័យជំរុញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជា ពោលគឺ កាត់បន្ថយបែបបទ បញ្ចេញទំនិញលឿន និងកាត់បន្ថយការចំណាយ។

សិក្ខាសាលាគយអន្តរជាតិនេះ មានការចូលរួមពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា , គយជប៉ុន , ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO) ធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ផ្ដោតលើការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០២១ (Time Release Study-2021) តាមប្រព័ន្ធ Video Conference ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×