Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីន លក្ខិណា ថ្លែងសាររំជួលចិត្ត ក្រោយគ្រងមកុដ

spot_img

ភ្នំពេញ ៖ កម្មវិធីកញ្ញាឯកកម្ពុជាបានបិទបញ្ចប់ការប្រកួត ហើយកាលពីយប់ថ្ងៃចន្ទម្សិលមិញ ដោយកម្មវិធីបានស្វែកឃើញកញ្ញា៣ផ្សេងគ្នានោះ គឺកញ្ញាឯកកម្ពុជា Miss supranation និងMiss Tourism។

អ៊ីន លក្ខិណា ដែលមានសម្បុរសស្រអែមស្រស់ត្រូវបានគណៈកម្មការ សម្រេចជ្រើសឲ្យគ្រងមកុដ Miss Supranation Cambodai ឆ្នាំ២០២១ ក្នុងពេលដែលមានមានរូបសម្បត្តិយ៉ាងសាកសម។

ក្រោយគ្រងមកុដមួយនេះ អ៊ីន លក្ខិណា បានបង្ហោះសារយ៉ាងរំជួលចិត្តថ្លែងអរគុណ សម្រាប់ការគាំទ្រពីទស្សនិកជន ខណៈពេលនាងបានប្តេជ្ញាចិត្ត នឹងខិតខំពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត។

អ៊ីន លក្ខិណា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា គ្មានពាក្យណាអាចពណ៌នាពីអារម្មណ៍របស់នាងខ្ញុំ ជាមួយនឹងមោទនភាពកិត្តិយសនិងការទទួលខុសត្រូវមួយនេះបានទេ ។ នាងបញ្ជាក់ថា នាងខ្ញុំពិតជាមានសេចក្តីរីករាយ និងអរគុណយ៉ាងខ្លាំងសម្រាប់អ្វីៗគ្រប់យ៉ាង ។

សូមអរគុណដល់អ្នកគាំទ្ររបស់ខ្ញុំទាំងអស់ ដែលតែងតែគាំទ្រនាងខ្ញុំនៅក្នុងដំណើរឆ្ពោះទៅកាន់ម្កុដមួយនេះ។ ជាពិសេសដល់បង Lux Rayuth ដែលតែងតែធ្វើអោយប្អូនស្អាតគ្រប់ពេល ហើយក៏សូមអរគុណដល់បង Sophol Tailor Phol ដែលធ្វើឲ្យឈុតដ៏ស្រស់ស្អាតជូនប្អូនជាពិសេស ។
នាងខ្ញុំក៏សូមអរគុណទៅដល់អ្នកគ្រប់គ្រងកម្មវិធី, ក្រុមការងារ និងគណៈកម្មការទាំងអស់ ដែលបានផ្តល់ឱកាសក៏ដូចជាជឿជាក់លើរូបនាងខ្ញុំក្នុងការគ្រងតំណែងជា Miss Supranational Cambodia មួយនេះ ។

អ៊ីន លក្ខិណា បន្ថែមថា នាងខ្ញុំនិងបន្តពង្រឹងសម្ថភាពរបស់នាងខ្ងុំបន្តទៀត ដើម្បីប្រទេសជាតិយើង ។ ជាចុងក្រោយនាងខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានស្រែកថា In Leakena, your first ever Miss Supranational Cambodia 2022 ៕
រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×