Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម អ៊ុច បូររិទ្ធ ៖ កម្ពុជាតស៊ូប្រយុទ្ធប្រឆាំងគ្រប់ការប៉ុនប៉ងតាមរយៈអ្វីដែលគេហៅថា “បដិវត្តន៍ពណ៌” រហូតទទួលបាន ជោគជ័យក្នុងការបញ្ចប់ការបង្ហូរឈាម និងការសម្រេចបាននូវសន្តិភាព

spot_img

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់ ឯកឧត្ដម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។ បើតាមសេចក្តីថ្លែងការណ៍ កម្ពុជាបានឆ្លងកាត់គ្រប់រសជាតិក្នុងការ តស៊ូដើម្បីឯករាជ្យ ការកសាងសន្តិភាព និងការកសាងប្រទេសជាតិ។ កម្ពុជាបានធ្វើដំណើរលើផ្លូវមួយដ៏វែងឆ្ងាយ ហើយតាមបទពិសោធន៍របស់កម្ពុជា សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃខ្ពង់ខ្ពស់ឧត្ដុងឧត្តមបំផុត ដែលកម្ពុជាខិតខំការពារ និងតស៊ូប្រយុទ្ធប្រឆាំងគ្រប់ការប៉ុនប៉ងតាមរយៈអ្វីដែលគេហៅថា “បដិវត្តន៍ពណ៌” ដកហូតសិទ្ធិកំណត់ជោគវាសនាខ្លួនឯង ប្រទេសកម្ពុជាទទួលបាន ជោគជ័យក្នុងការបញ្ចប់ការបង្ហូរឈាម និងការសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិ តាមរយៈ គោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃយើង ក្នុងឆ្នាំ ១៩៩៨។

ឯកឧត្ដម អ៊ុច បូររិទ្ធ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍មួយ ទៅកាន់បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ ដោយរំលឹកឡើងវិញអំពីគោលបំណងនៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ និងការចូលរួមរបស់កម្ពុជា កាលពី៦០ឆ្នាំមុន ក្នុងការប្រឆាំងនឹងការបែកបាក់ នៃការបែងចែកភូមិសាស្ត្រនយោបាយ និងមនោគមវិជ្ជាដែលកើតចេញពីសង្គ្រាមត្រជាក់។

ឯកឧត្ដមរដ្ឋមន្រ្តីប្រតិភូ បានកត់សម្គាល់ថា ប្រទេសសមាជិកទាំងអស់ បានឈរយ៉ាងរឹងមាំរួមគ្នាប្រឆាំងនឹងការដាក់ទណ្ឌកម្ម លើរដ្ឋសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ដោយខុសច្បាប់ ជាឯកតោភាគី ក្រៅប្រព័ន្ធតុលាការ និងការដាក់ទណ្ឌកម្មក្រៅប្រព័ន្ឋសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្ដមបានបន្ថែមថា ជាអកុសល បញ្ហាប្រឈមដែលយើងបានជួបប្រទះកាលពី៦០ឆ្នាំមុន នៅតែបន្តទាក់ទិនមកដល់បច្ចុប្បន្ន ដោយសារតែការប្រកួតប្រជែងរវាងមហាអំណាចកំពុងឡើងកំដៅ ហើយការបែកខ្ញែកសណ្តាប់ធ្នាប់ពិភពលោកកំពុងក្លាយជាការពិត។ ការបែងចែកជាតិសាសន៍ និងការបង្កើតសម្ព័ន្ធមិត្តចេញមកពីរបៀបវារៈភូមិសាស្ត្រនយោបាយ បានធ្វើឱ្យមានសង្គ្រាមបច្ចេកវិទ្យា ពាណិជ្ជកម្ម និងវិស័យលំហសាយប័រ (Cyberspace) និងបានធ្វើឱ្យមានការរើសអើងវ៉ាក់សាំង ដែលបានរឹតត្បិតដល់ការចល័តប្រជាជន ទោះបីវ៉ាក់សាំងអស់ទាំងនោះត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ។
កម្ពុជាបានជំរុញឱ្យ ចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវតែមានការប្តេជ្ញាចិត្តក្នុងការបរិហារនយោបាយរើសអើង និងការបែងចែកជាតិសាសន៍ ដែលប្រឆាំងនឹងគោលការណ៍ និងគោលបំណងរបស់ចលនាមិនចូលបក្សសម្ព័ន្ឋ ដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

វាគឺជាការពិតដែលថា ទោះបីជាមានការតាំងចិត្ត និងការតស៊ូយ៉ាងខ្លាំងក្លាពីបងប្អូនប្រុសស្រីរបស់ យើង រដ្ឋសមាជិកយើងខ្លះបានទទួលរងគ្រោះដោយសារការជ្រៀតជ្រែកពីបរទេស សង្គ្រាមដើម្បីផលប្រយោជន៍ប្រទេសមហាអំណាច(proxy war) ការផ្លាស់ប្តូររបប សង្គ្រាមស៊ីវិល និងសង្គ្រាមជនជាតិភាគតិច។ ហេតុការណ៍អស់ទាំងអស់នេះវាហួសពីសមត្ថភាពរបស់យើងនៅក្នុងការគ្រប់គ្រងវាសនា … និងការពារខ្លួន របស់យើង។ ជាអកុសល សន្តិភាពនៅតែជាសុបិនដែលមិនអាចសម្រេចបានសម្រាប់ប្រទេសជាច្រើន។

“ជាការពិតណាស់ សន្តិភាពអាចត្រូវបានចរចាដោយជោគជ័យ ប៉ុន្តែវាមិនអាចត្រូវបានកំណត់ ដោយតួអង្គខាងក្រៅ ហើយការកសាងរដ្ឋក៏មិនអាចនាំចូល ឬនាំចេញបាននោះទេ។ ដូចសមាជិកចលនាមិនចូលបក្សសម្ព័ន្ធ ជាច្រើនទៀតដែរ កម្ពុជាបានឆ្លងកាត់គ្រប់រសជាតិក្នុងការ តស៊ូដើម្បីឯករាជ្យ ការកសាងសន្តិភាព និងការកសាងប្រទេសជាតិ។ កម្ពុជាបានធ្វើដំណើរលើផ្លូវមួយដ៏វែងឆ្ងាយ ហើយតាមបទពិសោធន៍របស់យើងខ្ញុំ សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃខ្ពង់ខ្ពស់ឧត្ដុង ឧត្តមបំផុត ដែលយើងខ្ញុំខិតខំការពារ និងតស៊ូប្រយុទ្ធប្រឆាំងគ្រប់ការប៉ុនប៉ងតាមរយៈអ្វីដែលគេហៅថា “ បដិវត្តន៍ពណ៌ ដកហូតសិទ្ធិកំណត់ជោគវាសនាខ្លួនឯងរបស់យើងខ្ញុំ ប្រទេសកម្ពុជាទទួលបាន ជោគជ័យក្នុងការបញ្ចប់ការបង្ហូរឈាម និងការសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិ តាមរយៈ គោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃយើង ក្នុង ឆ្នាំ ១៩៩៨” ឯកឧត្ដម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងយ៉ាងដូច្នេះ។

ក្នុងនាមជារដ្ឋក្រោយអាណានិគម និងក្រោយសង្គ្រាម ជាមួយនឹងជំនួយដ៏ថ្លៃថ្លា និងទាន់ពេលវេលា របស់បណ្តាប្រទេសជាមិត្ត កម្ពុជាបានខិតខំតស៊ូស្តារប្រទេសជាតិឡើងវិញពីបាតដៃទទេ និងកសាងសន្តិភាព ។ បច្ចុប្បន្ន ទោះបីជាសមត្ថភាពរបស់កម្ពុជានៅមានកម្រិតយ៉ាងណាក្ដី ក៏កម្ពុជាបានចូលរួមចែករំលែកបទ ពិសោធន៍ ដោយទឹកចិត្តមនុស្សធម៌ កសាង និងការពារសន្តិភាព នៅក្នុងពិភពលោក ក្រោមឆ័ត្រអង្គការ សហប្រជាជាតិ។

វីរជនទ័ពមួកខៀវខ្លះបានពលីជិវិតរបស់ខ្លួន ហើយមួយចំនួនទៀតបានបាត់បង់ជីវិតដោយសារត ជំងឺរាតត្បាតកូវីដ-១៩។ ប៉ុន្តែកត្តាអស់ទាំងនេះ មិនបានកាត់បន្ថយការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូល រួមចំណែកជាមួយអន្តរជាតិ ទៅកាន់សន្តិភាពពិភពលោកនោះទេ ហើយកងទ័ពរបស់កម្ពុជា នៅតែបន្ត ចល័តជាប្រចាំ ក្នុងការគាំទ្រដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

នៅពេលជំងឺរាតត្បាតកូវីដ-១៩ កំពុងផ្ទុះឡើង ជាភ័ព្វសំណាងល្អ ដែលកម្ពុជាជាប្រទេសមួយក្នុង ចំណោមប្រទេសមួយចំនួនតូច ដែលមានលទ្ធភាពចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងជនបរទេសដែល រស់នៅក្នុងប្រទេសកម្ពុជាយើងខ្ញុំ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រចំពោះកម្ពុជា ពីបណ្ត ប្រទេសជាមិត្តជុំវិញពិភពលោក ដោយឈលើស្មារតីប្រាកដនិយម «វាក់សាំងពហុនិយម»។ គិតត្រឹមថ្ងៃទី ១០ ខែតុលា កម្ពុជា បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បាន ៨៤ភាគរយ ជូនដល់ប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ធ រួមទាំងកម្ពុជាផងដែរ ត្រូវតែ ប្រកាន់ជំហរគាំទ្រពហុភាគីនិយម នៅពេលដែលយើងទាំងអស់គ្នាកំពុងខិតខំស្វែងរកដំណោះស្រាយ បញ្ហាប្រឈមរួម ព្រោះយើងបានដឹងហើយថា ពុំមានប្រទេសណាមួយ អាចដោះស្រាយបញ្ហាទាំងនេះ តែឯកឯងបានទេ។

ជាផ្នែកមួយនៃពិភពលោក កម្ពុជាមានមោទនភាពដែលបានក្លាយជាមជ្ឈមណ្ឌលរួមមួយ សម្រាប់ ពហុភាគីនិយមដ៏មានសក្តានុពលបំផុត ដោយកម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល លើកទី១៣ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM13) តាមបែបនិម្មិត នៅខែវិច្ឆិកាខាងមុននេះ និងត្រៀមទទួល ធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងខិតខំលើកកម្ពស់វិធីសាស្ត តំរង់ទិស ក្នុងការដោះស្រាយបញ្ហាប្រឈមរួម នៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងការគាំ ទ្រ និងសាមគ្គីភាពដ៏រឹងមាំនៃរដ្ឋសមាជិកអាស៊ាន និងភាគីដៃគូខាងក្រៅនានា កម្ពុជានឹងព្យាយាមធានាឱ្យ បាននូវភាពច្បាស់លាស់នៃផលប្រយោជន៍សម្រាប់ប្រជាជននៅទូទាំងតំបន់ ដោយមិនទុកនរណាម្នាក់ ចោលឡើយ៕​រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×