Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មធិការអឺរ៉ុបនឹងផ្តល់កញ្ចប់ជំនួយ ១,១៥ ពាន់លានដុល្លារទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន

គណៈកម្មាធិការអឺរ៉ុបសន្យាកាលពីថ្ងៃអង្គារថា នឹងផ្តល់ជំនួយប្រមាណ១,១៥ពាន់លានដុល្លារទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។

ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចប្រជុំក្រុមមេដឹកនាំវិសាមញ្ញ G20 ស្តីពីអាហ្វហ្គានីស្ថាន ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ូរស៊ូឡាវ៉ុន ដឺឡឺយ៉េន បានប្រកាសកញ្ចប់ជំនួយថវិកាប្រមាណ១ពាន់លានអឺរ៉ូ ឬ១,១៥ពាន់លានដុល្លារសម្រាប់ប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសនៅជិតខាងផងដែរ។

លោកស្រីវ៉ុនដឺឡឺយ៉េនបានកត់សម្គាល់ថា៖ «ស្ថានភាពសេដ្ឋកិច្ចសង្គមនៅអាហ្វហ្គានីស្ថានកាន់តែយ៉ាប់យ៉ឺនខ្លាំងទៅហើយ​ដោយបង្កឱ្យប្រជាជនអាហ្វហ្គានីស្ថានរាប់សែននាក់ប្រឈមនឹងហានិភ័យនៅពេលរដូវរងាមកដល់»។​ លោកស្រីបានបន្ថែមថា៖« ជំនួយមនុស្សធម៌តែមួយមុខនឹងមិនគ្រប់គ្រាន់ដើម្បីបញ្ចៀសគ្រោះទុរ្ភិក្សនិងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធរនៅអាហ្វហ្គានីស្ថាននោះទេ ដោយប្រទេសទាំងអស់ត្រូវមានសកម្មភាពទៅលើបញ្ហានេះ»។

បើតាម របាយការណ៍រាយការណ៍ដោយគណៈកម្មាធិការអឺរ៉ុប កញ្ចប់ជំនួយដើម្បីជួយដល់អាហ្វហ្គានីស្ថាន និងប្រទេសជិតខាង គឺរួមបញ្ចូលទាំងជំនួយមនុស្សធម៌ចំនួន ៣០០ លានអឺរ៉ូរឺស្មើនឹងជាង៣១៥លានដុល្លារ ដែលបានសន្យាពីមុនជាមួយនឹងគោលដៅគាំទ្រ លើតម្រូវការមូលដ្ឋានរបស់ប្រជាជនអាហ្វហ្គានីស្ថាននិងប្រទេសជិតខាង។

ការផ្តល់មូលនិធិនេះនឹងប្រគល់ដោយផ្ទាល់ដល់អង្គការអន្តរជាតិនៅក្នុងមូលដ្ឋាន ដើម្បីជួយប្រជាជនក្នុងតំបន់ដែលត្រូវការជំនួយ។ ក្នុងពេលជាមួយគ្នានេះដែរ គណៈកម្មការអឺរ៉ុបនៅតែរក្សាគោលនយោបាយគោលទាំង៥ របស់ខ្លួន ដើម្បីចូលរួមជាមួយរដ្ឋាភិបាលតាលីបង់បើទោះបីជាគណៈកម្មាធិកាមិនទទួលក្រុមនេះក៏ដោយ។

ល័ក្ខខ័ណ្ឌទាំងអស់នេះ តម្រូវឱ្យមានការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ គោរពសិទ្ធិមនុស្សជាពិសេសសិទ្ធិស្ត្រី ការបង្កើតរដ្ឋាភិបាលរួមបញ្ចូលនិងតំណាងរដ្ឋាភិបាល ការទទួលបានជំនួយសម្រាប់ជំនួយមនុស្សធម៌ និងផ្តល់ទំនុកបម្រុងដោយឥតគិតថ្លៃដល់ពលរដ្ឋបរទេសនិងជនជាតិអាហ្វហ្កានីដែលមានហានិភ័យ៕​ប្រភព៖ Yenisafak News

×