Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនឌីប៊ីឌី (DBDE) បានធ្លាក់ចុះ ២០រៀល មកបិទត្រឹម ២.២៤០រៀលក្នុងមួយហ៊ុនកាលពីថ្ងៃម្សិលមិញ

ភាគហ៊ុនអេស៊ីលីដា (ABC) បានថយចុះនៅថ្ងៃអង្គារម្សិលមិញនេះ ចំនួន ១៤០រៀល មកបិទត្រឹមថ្លៃ ១១.១៨០ រៀលក្នុងមួយហ៊ុន។

ភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានធ្លាក់ចុះ ១០ និង ២០ រៀលរៀងគ្នា។ ភាគហ៊ុនរបស់ទីផ្សារគោលទាំងបួន ដែលនៅសល់បានរក្សាថ្លៃថេរដដែល។

ភាគហ៊ុនឌីប៊ីឌី (DBDE) បានធ្លាក់ចុះ ២០រៀល មកបិទត្រឹម ២.២៤០រៀលក្នុងមួយហ៊ុន ដែលជាថ្លៃបិទទាបជាងគេចាប់តាំងពីពេលចុះបញ្ជីមក ជាមួយនឹងតម្លៃជួញដូរចំនួន ៣០,៩លានរៀល។ តម្លៃជួញដូររបស់ទីផ្សារគោលមានចំនួន ៥២១,២៨ លានរៀល ហើយសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានបិទត្រឹម ៤៩២,៥៥ ពិន្ទុ ពោលគឺមានការធ្លាក់ចុះ ០,៨៤ភាគរយ៕

×