Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ស្ថានភាពឆ្លង និងស្លាប់ថ្មីដោយកូវីដ នៅលើពិភពលោកកើនឡើវិញ

spot_img

បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក បន្ដឆ្លង និងស្លាប់ច្រើនជាងកាលពី៣ថ្ងៃមុន ហើយការឆ្លង និងស្លាប់ថ្មី នៅសហរដ្ឋអាមេរិក ដោយជំងឺដ៏កាចសាហាវនេះ មានសភាពខ្លាំងក្លាជាងបណ្ដាប្រទេសនានា។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ និង៣០ព្រឹក ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ ថា នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន៣៨៣ ១៩០នាក់ និង មានករណីស្លាប់ថ្មី ៦ ៦៣៩នាក់។ គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ២៣៩,៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ជាង ៤,៨លាននាក់ និង មានអ្នកជាសះស្បើយ ជាង ២១៦,៧លាននាក់។ ដោយឡែក អ្នកជំងឺ ជាង ១៧,៨លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះ មានអ្នកឈឺធ្ងន់ ៨១ ៣៧៣នាក់។

សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៨០ ២៨៣នាក់ និងករណីស្លាប់ថ្មី ១ ៤៣០នាក់។ ចំនួនឆ្លង និងស្លាប់ថ្មី ដោយកូវីដ នៅសហរដ្ឋអាមេរិក គឺច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៤៥,៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៧៣៧ ៥៣៣នាក់ និង មានអ្នកជាសះស្បើយ ជាង៣៤,៩លាននាក់។ ដោយឡែក អ្នកជំងឹ ជាង៩,៧លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១៦ ៧២៩នាក់។

ដោយឡែក ចិនជាប្រភពដើមកំណើតកូវីដ-១៩ រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន១២នាក់ តែមិនមានករណីស្លាប់ថ្មីនោះឡើយ។ ចិននៅលេខរៀងទី១១២ នៃប្រទេសមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៦ ៤៣៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩១ ១៣០នាក់ ហើយអ្នកជំងឺ ចំនួន៦៦៩នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕រក្សាសិទ្ធិដោយ ៖ សារាយSN

សូមអានតារាង នៃប្រទេសមួយចំនួន ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៖

spot_img
×