Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាប្រណីតមួយគ្រឿង កំពុងដឹកអ្នកទេសចរបរទេស ផ្ទុះឆេះកណ្ដាលសមុទ្រ

spot_img

បរទេស ៖ អគ្គីបានលេបត្របាក់នាវាទេសចរណ៍ដ៏ប្រណីតមួយគ្រឿង ខណៈកំពុងដឹកភ្ញៀវទេសចរបរទេស បណ្ដាលឲ្យជនជាតិអាល្លឺម៉ង់ម្នាក់ និង នាវិកម្នាក់ បានបាត់បង់ជីវិត ហើយម្នាក់ផ្សេងទៀត បានបាត់ខ្លួន កាលពីថ្ងៃទី៨ ខែតុលា នៅទំនប់ Jozini ខេត្ត KwaZulu-Natal ប្រទេសអាហ្វ្រិកខាងត្បូង។

បើតាមសារព័ត៌មាន BBC ចេញផ្សាយ កាលពីថ្ងៃទី១១ ខែតុលា ដោយដកស្រង់ប្រភពព័ត៌មានពីបណ្ដាញផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ថា មុនពេលកើតមានឧប្បត្ដិហេតុដ៏អាក្រក់នោះ មានភ្ញៀវទេសចរបរទេសចំនួន៥នាក់ និង នាវិកចំនួន៤នាក់ នៅលើនាវាទេសចរដ៏ប្រណីតមួយគ្រឿង។ លុះពេលមានភ្លើងឆាបឆេះឡើង មនុស្សចំនួន៧នាក់ នៅលើទូកនោះបានលោតចុះ គេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ចំនួន៦នាក់។ ដោយឡែកនាវិកម្នាក់ និងភ្ញៀវទេសចរម្នាក់ទៀត នៅលើនាវានោះ បានរងគ្រោះ រហូតដល់បាត់បង់ជីវិត ហើយនាវិកម្នាក់ទៀត បានបាត់ខ្លួន។

អាជ្ញាធរសុវត្ថិភាពដែនសមុទ្រអាហ្វ្រិកខាងត្បូង (Samsa) បានបញ្ជាក់ថា Samsa កំពុងតែស៊ើបអង្កេត អំពីករណីផ្ទុះឆេះទូកទេសចរដ៏ប្រណីតនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×