Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្តយ៉ាងលឿន ទៅបុ.ករថយន្តដឹកប្រេងឥន្ធនៈPETROL ពីក្រោយ បណ្ដាលឲ្យរងការខូចខាត

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈ PETROL ពីក្រោយដែលកំពុងឈប់ស្តុប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អដែរគ្មានអ្នករបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នៅចំណុចស្តុបបាគូរ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ជាអ្នកបើករថយន្តដឹកប្រេងឥន្ធនៈ PETROL ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-5612 បានឲ្យដឹងថា ពួកគេបានដឹកប្រេងទៅទម្លាក់ឲ្យម៉ូយ រួចបានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុក៏ឈប់ស្តុបក្រហម ។ ស្រាប់តែ ភ្លាមៗនោះដែរក៏ឃើញមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Montero ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ 2H-2147 ធ្វើដំណើរពីក្រោយស្របទិសពីជើងមកត្បូង មកបុកពីក្រោយរថយន្តដឹកប្រេងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកប្រេងរងការខូចខាតកាងខាងក្រោយ យ៉ាងដំណំ រីឯរថយន្តបង្កបានរងការខូចខាតផ្នែងខាងមុខយ៉ាងដំណំដូចគ្នា តែនៅក្នុងករណីនេះ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ រងការខូចខាតរថយន្តទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់រួចព្យាយាមឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នាតែសម្រួលមិនត្រូវទើបសមត្ថកិច្ចទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដង្កោ ឲ្យចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នានាពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img