Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង៣រូប ឈលើលំដាប់លេចធ្លោ នៅកម្លោះបានយូរ

spot_img

ភ្នំពេញ ៖ តារាប្រុស៣ ដួងដែលរួមទ្រនំរបស់ផលិតកម្មហង្សមាសឃើញ ថានៅចាំសម្បុកហើយ មិនព្រមគិតគូរឿងប្រពន្ធកូន។ យ៉ាងណាវ័យរបស់ពួកគេ បានប្រែទៅមុខជាលំដាប់ ហើយអ្នកទាំង៣នោះនៅតែមិនព្រមបើកឱកាសយកពេលគិតគូ លើនារីរូបណាជាគូគាប់ទ្រនាប់បេះដូងឡើយ។

តារាប្រុសរូបសង្ហាទាំង៣ ដួងនោះរួមមាន ណុប បាយ៉ារិទ្ធ ហ្សូណូ និង ឆន សុវណ្ណរាជ។ តារាប្រុសទាំង៣នេះ បានសាងភាពលេចធ្លោយ៉ាង សម្បើមនៅលើវិស័យចម្រៀង ដោយទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត គ្រប់ទិសទីមិនថា តែនៅក្នុងឬក្រៅប្រទេស។ ម្នាក់ៗបានជះភាពសង្ហារៀងៗខ្លួន ប៉ុន្តែហាក់មិនព្រមបង្ហាញមុខគូស្នេហ៍ឲ្យគេឯងបានដឹងស្គាល់នោះឡើយ។ បើទោះជាមានការទទូច ចង់ឲ្យតារាប្រុសទាំង៣នេះ ឈប់លាក់លៀមតែនៅ បន្តធ្វើមិនដឹងឭ តែម្តង។

តារាចម្រៀងសំឡេងធ្ងន់ ណុប បាយ៉ារិទ្ធ បើងាកមើលវ័យកាល អាចចូលក្បាល៤០ឆ្នាំបាត់ទៅហើយ។ លោកកម្របើកកាយ ជីវិតស្នេហាជាមួយ នារីណាណាស់ ក្រៅពីតារាក្នុងសិល្បៈជាមួយគ្នា ទើបលោកស្និទ្ធស្នាលជាមួយ។ ណុប បាយ៉ារិទ្ធ គេផុតការជជីករឿង ស្នេហ៍ មិនដែលប្រាប់មហាជន ឲ្យដឹងថា លោកការប្រពន្ធពេលណា ឬយកប្រពន្ធឆ្នាំណា ក្រៅពីផ្តោតតែលើការងារ។ គេនៅតែបន្តតាមដានមើលថា ឆ្នាំណាកម្លោះចាស់ទុំរូបនេះ ងាកមកគិតរឿងតំណពូជ បង្កើតគ្រួសារដូចគេ។

កំលោះសាច់ដុំហ្សូណូ តាំងពីក្លាយជាពោះម៉ាយមក ឃើញថាកម្រមានសម្ព័ន្ធស្នេហាជាមួយនារីណា។ មានការលេចឭថា ហ្សូណូក៏មានម្ចាស់ចិត្តថ្មី តែលោកមិនទាន់ហ៊ានបើកកកាយឲ្យគេដឹង ខ្លាចថ្ងៃណាមួយល្អក់កករនាំឲ្យខូចឈ្មោះទៀត។ ហ្សូណូ ត្រូវបាននារីៗចាត់ទុកថា ជាបុរសសម្បូរស្នេហ៍ ព្រោះមានរូបរាងសង្ហា។ តាំងពីចូលហង្សមាសមក ហ្សូណូកាន់តែល្បី នៅតែឈជាតារាលំដាប់ម្នាក់។

ឆន សុវណ្ណរាជ គិតត្រឹមថ្ងៃទី១០ តុលា ឆ្នាំ២០២១ លោកចូលអាយុ៣៧ឆ្នាំបាត់ទៅហើយ។ លោកត្រូវគេចាត់ទុកថា ជាតារាចិត្តរឹង កម្រនិយាយរឿងប្រពន្ធកូនណាស់។ ប៉ុន្តែទើបតែដើមឆ្នាំនេះ ឆន សុវណ្ណរាជ ហាក់ឲ្យគេដឹងថា បង្កើតស្នេហាជាមួយនារីម្នាក់។ ចុងក្រោយក៏មានភាពស្ងប់ស្ងាត់ទៅវិញ ។ ចំណែកតារាប្រុសរូបនេះ ហាក់ងាកមករកស៊ីឲ្យកាន់តែរីកបន្ទាប់ចាប់ដៃគូ ជាមួយស្រីអូនសម្រស់ធម្មជាតិ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×