ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ បុរសជាប់ចោទ ជនជាតិម៉ាឡេស៊ីម្នាក់ ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីឆ្នាំមុន កាត់ទោស ដាក់ពន្ធនាគារ កំណត់៥ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើសលួចលុយ ដោយចូលទៅគាស់សោរបន្ទប់ក្រុមហ៊ុន និង លួចយកលុយ ចំនួន ៤៤,៥០០ ដុល្លារ ប្រព្រឹត្ត នៅក្នុងចំណុចក្រុមហ៊ុនហ្វ័ងហ្វ័ងហួត ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់,ខណ្ឌចំការមន, រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ កក្កដាឆ្នាំ ២០១៩។
សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្តល់សាលក្រមរបស់ តុលាការរាជធានីភ្នំពេញ រក្សាទុកជាបានការ តែបានបន្ធូរបន្ថយទោសគាត់ ពីជាប់គុក៥ឆ្នាំ មកនៅត្រឹមឆ្នាំវិញ និង ប្រកាសបើកផ្នូវឲ្យជនជាប់ ប្តឹងសាទុក្ខ ទៅកាន់តុលាការកំពូល តាមនីតិវិធី។
លោកជំទាវខៀវ សុខា ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ Tong Tsogate ភេទ ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរមុនចាប់ខ្លួន ជាអ្នកចាត់ការទូទៅ ក្រុមហ៊ុនហ្វ័ងហ្វ័ងហួន ។

ជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២០ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ០៥ ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៣៥៧ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។
តែគាត់បានប្តឹងជំទាស់នឹងសេចក្តីរបស់តុលាការ មកតុលាការឧទ្ធរណ៍។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ប្រធានក្រុមកាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩។
នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ Tong Tsogate បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចលុយខាងលើនោះមែន តែថា ខ្លួនបានប្រគល់លុយនោះ ឲ្យទៅក្រុមហ៊ុនវិញហើយ នៅពេលដែលមន្ត្រីនគរបាលយុត្តិធម៌ បានចាប់ឃាត់ខ្លួនគាត់នោះ។
ជនជាប់ចោទបានសំណូមពរដល់តុលាការឧទ្ធរណ៍ មេត្តាបន្ធូរបន្ថយទោស ដល់គាត់ពាក់កន្លះ នៃទោស ដើម្បីឆាប់បានវិលត្រឡប់មកជួបជុំនឹងគ្រួសាររបស់គាត់វិញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

