Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តសណ្ដោងរ៉ីម៉ក បើកគេចរថយន្តហ្វតមួយគ្រឿង បានរេចង្កូតទៅបុ.ករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសណ្ដោងរឺម៉កលឿនបោះពួយគេចរថយន្តហ្វតបត់ចូលភូមិជាន់ហ្រ្វាំមិនស៊ីបួងចង្កូតគេច ជ្រុលបុ.ករបងផ្ទះប្រជាពលរដ្ឋ បាក់ខ្ទេចទាំងរបង ទាំងរថយន្ត តែមិនប៉ះពាល់ដល់មនុស្ស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវលេខ៤២ ភូមិបឹងធំ២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

រថយន្តបង្ក ម៉ាកហ៊ីណូ ពណ៌ស លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-8957 បើកបរដោយឈ្មោះ សុខ គឹមហឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅ យានដ្ឋាន សង្កាត់ព្រៃស ខណ្ឌដង្កោ មានទីលំនៅ ភូមិក្រាំង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកម្ចាស់ផ្ទះ ឈ្មោះ យឹម ធីម ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ កសិករ របងខូចខាតបាក់អស់មួយផ្ទាំង ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្ក បើកល្បឿនលឿន ពីជើងទៅត្បូង វ៉ាក់អើជាមួយរថយន្តហ្វ័ត បើកច្រាសទិស បត់ឆ្លងផ្លូវ ស្លន់ស្លោបួងចង្កូតគេច ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ សំណាងល្អមិនប៉ះពាល់ដល់មនុស្ស ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យនិងវាស់វែងកន្លែងខូចខាត របងផ្ទះប្រជាពលរដ្ឋ ទើបទុកពេលឲ្យខាងក្រុមហ៊ុន ចរចាគ្នាជាមួយម្ចាស់ផ្ទះដើម្បីធ្វើការដោះស្រាយសងសំណងថ្លៃខូចខាតជញ្ជាំងដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×