Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រីនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនស្រ្តី សង្ស័យ២នាក់ និងរឹបអូសថ្នាំងញៀនបាន ១៦កញ្ចប់ធំ!!!!

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ កាលពីអធ្រាត្រ ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ ឃាត់ខ្លួនស្ត្រីសង្ស័យចំនួន ២ នាក់ ជាប់ពាក់ព័ន្ធនឹងករណីរក្សាទុក និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិទី១ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ដ្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យ២ នាក់ ខាងលើ មានទី ១- ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ ឆ្នាំ រស់នៅភូមិទី១ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច និងទី ២ – ឈ្មោះ សុខ ស្រីនិត ភេទស្រី អាយុ៣៥ ឆ្នាំ រស់នៅ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ច ដកហូតបានរួមមាន ៖ គ្រឿងញៀន ចំនួន ១៦ កញ្ចប់ ធំ, ឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀន , និងរថយន្តមួយ គ្រឿងម៉ាក FORD EV E REST ស៊េរី ឆ្នាំ ២០២១ ពណ៌សមានផ្លាកលេខ ភ្នំពេញ 2BP-6979 ។

បច្ចុប្បន្ននេះ, ជនសង្ស័យស្រ្តី២នាក់ខាងលើ និងវត្ថុតាង ត្រូវបានបញ្ជូនទៅឃាត់ខ្លួនជាបណ្តោះអាសន្ន និងរក្សាទុក
នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវីធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×