ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថៃ្ងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង តម្កល់ទណ្ឌកម្ម អតីតអ្នកកាសែតម្នាក់ ដាក់គុក១០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនូវក្នុង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៨។
ចំណែកឯ ជនជាប់ចោទ ម្នាក់ទៀត ដែលជាគូកន ត្រូវបានតុលាការកំពូល បង្វិលបណ្តឹងសារទុក្ខរបស់គាត់ ទៅកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញវិញ ដើម្បីជំនុំជម្រះសារជាថ្មី ម្តងទៀត។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទទាំងពីរមាន ឈ្មោះ ស៊ុយ វាសនា ភេទ ប្រុស អាយុ ២៨ ឆ្នាំជនជាតិ ខ្មែរ មុខរបរ អ្នកកាសែត មានទីលំនៅក្នុងសង្កាត់វាលវង្ស, ខណ្ឌ៧មករា , រាជធានីភ្នំពេញ។ ចំណែកឯ ជនជាប់ចោទ ម្នាក់ទៀត មានឈ្មោះ ថាន់ ណារ៉ាត់ ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ជនជាតិខ្មែរ មុខរបរ អ្នកគួកជេដី មានទីលំនៅក្នុងសង្កាត់បឹងទំពុន, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ។

ពួកគេទាំងពីរ ត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១០ ឆ្នាំ និងពិន័យជាប្រាក់ ៣០លានរៀល ពីបទ : រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិ មាត្រា ៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។
ពួកគេទាំងពីរនាក់ បានប្តឹងជំទាស់នឹងសេចក្តីសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញ។ តែសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ រក្សាទុកជាបានការដដែល។
ពួកបានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូល។
ពួកគេត្រូវចាប់ខ្លួននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល រឹបអូសបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ១៤៩.៥៦ក្រាម និង សារធាតុញៀនផ្សេងទៀតទម្ងន់ ១១៧.៨៥ក្រាម ពីពួកគេ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

