Wednesday, October 27, 2021

រថភ្លើងមួយខ្សែ បើកជ្រុលទៅបុ.កអគារស្ថានីយ នៅខាងជើងទីក្រុងឡុងដ៍

ទីក្រុងឡុងដ៍ ៖ រថភ្លើងមួយខ្សែ បានជ្រុលទៅបុ.កអគារស្ថានីយរថភ្លើង បណ្ដាលឲ្យមានអ្នករងរបួស កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅក្នុងទីក្រុង Enfield នាភាគខាងជើង ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

បើតាមសារព័ត៌មាន Daily Mail បានចេញផ្សាយ កាលពីថ្ងៃទី១២ ខែតុលា ថា នៅក្នុងហេតុការណ៍រថភ្លើងបុ.កស្ថានីយទីក្រុង Enfieldនោះ បានបណ្ដាលឲ្យមនុស្ស២នាក់រងរបួស។ ដោយឡែក អ្នកធ្វើដំណើរចំនួន៥០នាក់ផ្សេងទៀត ត្រូវជម្លៀសេចេញពីទូរថភ្លើង។ ប៉ុន្ដែបើតាមរូបភាព ត្រូវបានបង្ហោះតាមបណ្ដាញសង្គម បង្ហាញថា នៅក្នុងឧបទ្ទវហេតុនោះ រថភ្លើងមិនបានក្រឡាប់ ឬធ្លាក់ចេញពីផ្លូវដែកនោះឡើយ។ រថភ្លើងបានបុ.កជាប់នឹងអគារស្ថានីយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ដោយឡែក ក្រុមពន្លត់អគ្គិភ័យទីក្រុងឡុងដ៍ បានឲ្យដឹងថារថភ្លើងនេះ បម្រើសេវាដឹកជញ្ជូន សម្រាប់ទីក្រុងឡុងដ៍ និងបុគ្គលិកស្ថានីយ។ នៅក្នុងហេតុការណ៍នោះ មានមនុស្ស២នាក់បានរងរបួស ដោយរួមទាំងអ្នកបើករថភ្លើងម្នាក់ ហើយពួកគេត្រូវបានបញ្ជូនទៅព្យាបាលរបួស។ ចំណែកអ្នកដំណើរប្រហែល៥០នាក់ ត្រូវបានជម្លៀសចេញពីទូរថភ្លើង ដែលមាន៨ទូ៕ រក្សាសិទ្ធិដោយ ៖ សារាយSN