Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផលចំណីអាហារ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាទំនិញយុទ្ធសាស្រ្ត ទាមទារឲ្យមានគុណភាពជាចាំបាច់

spot_img

ភ្នំពេញ ៖ ក្នុងឱកាសបើកសម្ពោធថ្នាលបណ្តុះអាជីវកម្មកម្ពុជា សម្រាប់ការអភិវឌ្ឍផលិតផលចំណីអាហារ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងឲ្យដឹងថា ផលិតផលចំណីអាហារ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កំណត់យកជាទំនិញយុទ្ធសាស្រ្ត ក្នុងការប្រកួតប្រជែងនៅលើទីផ្សារដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ដូច្នេះ ទាមទារចាំបាច់ត្រូវមានគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។

លោកទេសរដ្ឋមន្ត្រី ដែលមានបទពិសោធន៍លើជំនាញពាណិជ្ជកម្មច្រើនឆ្នាំ បានមានប្រសាសន៍ថា កម្មវីធីថ្នាលបណ្តុះអាជីវកម្មកម្ពុជានេះ ពិតជាមានសារៈសំខាន់ក្នុងការជ្រោមជ្រែង និងលើកកម្ពស់សហគ្រិនវ័យក្មេងនៅកម្ពុជា ដើម្បីមានឱកាសក្នុងការបង្ហាញសមត្ថភាព ការបង្កើតគំនិតច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ ផលិតផលចំណីអាហារឲ្យមានគុណភាពខ្ពស់ និងនវានុវត្តន៍ស្របតាមស្តង់ដារកម្ពុជា និងអន្តរជាតិ។

ទន្ទឹមគ្នានេះដែរ ថ្នាលបណ្តុះអាជីវកម្មសម្រាប់ការអភិវឌ្ឍផលិតផលកែច្នៃចំណីអាហារនេះ មានលក្ខណៈស្រប និងគាំទ្រដល់ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាច្រើន, ជាក់ស្ដែង ចូលក្នុងទម្រង់យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤។

ទោះជាយ៉ាងណា ថ្នាលបណ្ដុះអាជីវកម្មនេះ មានចរិតលក្ខណៈប្រកួតប្រជែង ក្នុងគោលដៅបន្ត និងពង្រឹងការអភិវឌ្ឍធនធានមនុស្ស ផ្នែកកែច្នៃចំណីអាហារប្រកបដោយគុណភាព សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព និងនវានុវត្តន៍ សំដៅជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×