Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋមួយចំនួន មិនបានជ្រួតជ្រាបអំពីវិធានការ បង្ហាញបណ្ណចាក់វ៉ាក់សាំង មុនពេលចូលទៅកាន់ ក្រុមហ៊ុន ផ្សារ អាជីវកម្មដ្ឋានផ្សេងៗនោះទេ

spot_img

ភ្នំពេញ ៖ ការបង្ហាញបណ្ណចាក់វ៉ាក់សាំង ដើម្បីទទួលបានការអនុញ្ញាត ចេញ-ចូលក្នុង ផ្សារ អាជីវកម្មដ្ឋានផ្សេងៗ សាលារៀន គឺត្រូវការឱ្យក្រុមមន្ត្រីអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយថែមទៀត ទើបប្រជាពលរដ្ឋជ្រួតជ្រាបបានទាំងអស់គ្នា។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រុមការងារសារព័ត៌មាន CEN បានចុះទៅអង្កេតមើល ផ្សារដើមគ និងតំបន់ផ្សេងៗទៀតឃើញថា កន្លែងខ្លះ មានបង្ហាញបណ្ណចាក់វ៉ាក់សាំង និងកន្លែងខ្លះទៀត មិនមានបង្ហាញបណ្ណចាក់សាំងនោះទេ, ដោយឡែក នៅទីតាំងអគារអ៊ីអន១ និង អ៊ីអន២ វិញ គឺឃើញមានការគ្រប់គ្រងរបស់ក្រុមសន្តិសុខ ធ្វើបានល្អប្រសើរទៅលើប្រជាពលរដ្ឋក៏ដូចជាអតិថិជន ចេញចូលទៅក្នុងអគារទាំងនោះ ដោយឃើញមានពួកគេបានបង្ហាញបណ្ណចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញ លើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ Video Conference នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ដូច្នេះ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញត្រូវបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬលិខិត បញ្ជាក់ការចាក់ចាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីយើងទប់ស្កាត់កូវីដ-១៩ ឲ្យបានល្អប្រសើរ ចៀសវាងការរីករាលដាលបន្តទៀត, បើមិនដូច្នោះទេ ប្រជាពលរដ្ឋនឹងកាន់តែលំបាកទៅៗដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នេះឯង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×