Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតអូស្រ្តាលី ៖ ការវិនិយោគផ្ទាល់ពីបរទេស មានសក្តានុពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតថ្មី

spot_img

ភ្នំពេញ ៖ ឯកអគ្គរាជទូតអូស្រ្តាលី ប៉ាប្លូ កាង បានថ្លែងសុន្ទរកថា បើកវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការវិនិយោគផ្ទាល់ពីបរទេស។ អាទិភាពសំខាន់មួយ នៃភាពជាដៃគូមេគង្គ-អូស្រ្តាលី គឺការគាំទ្រដល់អនុតំបន់មេគង្គ ស្តារឡើងវិញ នូវផលប៉ះពាល់សេដ្ឋកិច្ច ពីជំងឺកូវីដ-១៩ និងជំរុញការតភ្ជាប់តំបន់។

កាលពីថ្ងៃចន្ទ កន្លងទៅនេះ ឯកអគ្គរាជទូត Kang បានបើកវគ្គបណ្តុះបណ្តាលខ្លីក្នុងតំបន់ ដោយបញ្ជាក់ពីប្រធានបទសំខាន់ នៃការទាក់ទាញនិងការគ្រប់គ្រងការវិនិយោគបរទេស ក្រោយការចប់ពីជំងឺកូវីដ ដែលបង្កើតនិងផ្តល់ជូនដោយ សាកលវិទ្យាល័យបច្ចេកវិទ្យាឃ្វីនឡែន QUT (Queensland University of Technology) សម្រាប់មន្រ្តីរដ្ឋាភិបាលមកពីប្រទេសកម្ពុជា ឡាវ ថៃ និង វៀតណាម។ វគ្គសិក្សានេះមានគោលបំណងគាំទ្រដល់គោលដៅរបស់ប្រទេសនៅតំបន់មេគង្គ ក្នុងការជំរុញការធ្វើពិពិធកម្ម ដើម្បីបង្កើតភាពធន់នៃសេដ្ឋកិច្ច ដែលអាចទាក់ទាញការវិនិយោគបរទេសពីប្រភពជាច្រើន ប្រកបដោយ គុណភាព និងផលិតភាព។

ឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា“ការវិនិយោគផ្ទាល់ពីបរទេស មានសក្តានុពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតថ្មី គាំទ្រការងារ ព្រមទាំងនាំមកនូវជំនាញ បច្ចេកវិទ្យា និងដើមទុន ដល់បណ្តាប្រទេសតំបន់មេគង្គ។ ក្នុងនាមជាប្រទេសជិតខាង និងមិត្តជិតស្និទ្ធ អូស្ត្រាលីប្តេជ្ញាធ្វើការជាមួយបណ្តាប្រទេសតំបន់មេគង្គ ឆ្ពោះទៅកាន់ការទាក់ទាញនិងទ្រទ្រង់ ការវិនិយោគដែលមានគុណភាពខ្ពស់ និងបង្កើនភាពធន់ទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ-១៩”៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×