Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតទេ ! ដេននី ក្វាន់ មិនប្រាថ្នា បុរសរូបសង្សារ និងមានទ្រព្យសម្បត្តិច្រើន

spot_img

ភ្នំពេញ ៖ ស្រីស្រស់នាង ដេននី ក្វាន់ បានប្រកាសក្តែងៗជាសាធារណៈថា ខ្លួនមិនត្រូវការបុរសដែលមានរូបសង្ហារ និងមានទ្រព្យសម្បត្តិច្រើនសម្រាប់ធ្វើជាគូគាប់របស់នាងឡើយ ខណៈនាងក៏មានទ្រព្យសម្រាប់ខ្លួនចាយគ្រប់គ្រាន់ហើយនោះ។

មិនមែនជាលើកទីមួយទេដែលនាង ដេននី ក្វាន់ បានប្រកាសពីការស្វែងរកបុរសមកស្អំបេះដូង ក្រោយពេលដែលនាងបានបែកបាក់ជាមួយបុរសជំនួយមួយរូប។
ជាថ្មីម្តងទៀតតារាដែលចូលចិត្តសម្ញែងនូវភាពស៊ិចស៊ីនាង ដេននី ក្វាន់ បានធ្វើឲ្យមហាជនជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកសម្តែងការភ្ញាក់ផ្អើល នៅពេលដែលនាងបានប្រកាសដោយបើកចំហរ ពីបុរសដែលនាងចង់បានជាគូគាប់ដែលជាបុរសអ្នកសម្បូរទ្រព្យ។

ដេននី ក្វាន់ បានបង្ហោះសារថា អ្នកមាន ស្អាតសង្ហារ មានចំណេះដឹងខ្ពស់ មានផ្ទះធំៗ និង មានឡានទំនើបថ្លៃៗ នៅលោកនេះមានច្រើនណាស់ ប៉ុន្តែ ខ្ញុំមិនប្រាថ្នាមនុស្សទាំងនោះទេ ខ្ញុំសុំត្រឹមមានមនុស្សម្នាក់មានទំនួលខុសត្រូវ មានភាពស្មោះត្រង់ និង ស្រលាញ់ខ្ញុំឲដូចខ្ញុំស្រឡាញ់គេគឺគ្រប់គ្រាន់ហើយ។

យ៉ាងណាតាមរយៈការបង្ហោះសារខាងលើពីនាង ដេននី ក្វាន់ ខាងលើនេះ មហាជនហាក់នៅមិនទាន់ជឿជាក់នៅឡើយទេថា អ្វីដែលនាងបានអះអាងនោះជាការពិតឬយ៉ាងណា។
តាមរយៈរូបសម្រស់ភាពស៊ីវិល័យ និងការមានទ្រព្យស្តុកស្តម្ភ ដេននី ក្វាន់ ទំនងជានាងមិនអាចយកបុរសណាដែលមិនល្អ និងគ្មានសមត្ថភាពមកយកធ្វើជាគូជីវិតរបស់នាងនោះឡើយ។ ប៉ុន្តែតាមអ្វីដែលនាងលើកឡើងនោះ នាងអាចនឹងសម្រេចចិត្តយកបុរសដែលមានចិត្តស្មោះ យល់ចិត្តនាង និងអាចមើលថែនាងរហូតដល់ចាស់ ដោយមិនសំដៅលើមានទ្រព្យសម្បត្តិច្រើន។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ដេននី ក្វាន់ នៅមិនទាន់អាចស្វែងរកបុរសពិតណាម្នាក់តាមបំណងនៅឡើយទេ ខណៈពេលគេជឿថា តាមរូបសម្រស់របស់នាងទំនងជាមិនខ្វះអ្នកតាមសុំស្នេហ៍ឡើយ គ្រាន់តែនាងមិនទាន់ឆ្លើយok ឬមិនok ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×