Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករខ្មែរចំនួន ៣៧នាក់ បម្រុងនឹងលួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងចម្រុះធ្វើការឃាត់ខ្លួន

spot_img

បន្ទាយមានជ័យ ៖ វរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ ៥១៣ នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែន ខ្មែរ-ថៃ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ សហការជាមួយកម្លាំងចម្រុះ ចេញល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ក៏បានប្រទះឃើញ ហើយធ្វើការឃាត់ខ្លួនពលករខ្មែរបាន ចំនួន ៣៧នាក់ ស្រី ១៨នាក់ នៅត្រង់ចំណុច (សិលាខ្មែរ) ដែលបម្រុងនិងលួចចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការយើងធ្វើការឃាត់ខ្លួនរួចសាកសួរនាំ និងបានប្រគល់ជូនកម្លាំជំនាញ ដើម្បីអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលជាសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើ ទាំង៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំង នៅតាមមូលដ្ឋាន ចេញល្បាតឆែកឆេរ ត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×