Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទណ្ឌកម្ម ស្ត្រីជាប់ចោទម្នាក់ ដាក់ ៣០ ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាង ១ គីឡូក្រាម នៅខេត្តស្ទឹងត្រែង!!

spot_img

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានប្រកាសសាលដីកា លើបណ្ដឹងឧទ្ធរណ៍របស់ស្ត្រីជាប់ចោទម្នាក់ ដែលត្រូវបានតុលាការខេត្តស្ទឹងត្រែង ដាក់គុក ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាង ១ គីឡូក្រាម ប្រព្រឹត្តនៅក្នុងខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០១៨។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចច្រានចោលបណ្តឹងឧទ្ធរណ៍របស់ខ្លួនជនជាប់ចោទ, តម្កល់សាលក្រមរបស់សាលាដំបូងខេត្តស្ទឹងត្រែង រក្សាទុកជាបានការដែល និងតម្កល់ទណ្ឌកម្ម របស់ជនជាប់ចោទ ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ ដដែល ។ តែប្រកាសបើកផ្លូវឱ្យ ជនជាប់ចោទប្តឹងសាទុក្ខ ទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

លោកជំទាវខៀវ សុខា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនជាប់ចោទចំនួន ០២នាក់ មានឈ្មោះ ទី១ ឈ្មោះ សាំង ញ៉ង ភេទស្រី អាយុ ៥១ ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងទី២ ឈ្មោះ ជុំ ណាវណ្ណៈ ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅឃុំសេកុង ក្នុងស្រុកសៀមប៉ាង។

លោកជំទាវចៅក្រមបានថ្លែងបន្តថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបានតុលាការខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ។

តែឈ្មោះ សាំង ញ៉ង បានប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការខេត្តស្ទឹងត្រែង មកកាន់តុលាការឧទ្ធរណ៍។ ចំណែកឯ ឈ្មោះ ជុំ ណាវណ្ណ: មិនបានប្តឹងឧទ្ធរណ៍ឡើយ។
ក្នុងចំណោមអ្នកទាំងពីរនាក់, ឈ្មោះ ជុំ ណាវណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានឃាត់ខ្លួន នៅស្រុកសៀមប៉ាង កាលពីថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៨។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ដកហូតបានគ្រឿងញៀនជាប្រភេទ មេតំហ្វេតាមីន(ice) ចំនួន១កញ្ចប់ធំ ស្មើនឹងទម្ងន់សុទ្ធ១០២៤,៥៤ក្រាម។
យោងតាមចម្លើយសារភាពរបស់ឈ្មោះ ជុំ ណាវណ្ណៈ សមត្ថកិច្ចកងរាជអាវុធហត្ថ ក្រោយមក ទើបឈានទៅដល់ការចាប់ខ្លួន ឈ្មោះ សាំង ញ៉ង នៅថ្ងៃទី ២៦ ខែ កញ្ញាឆ្នាំ ២០១៨។

គួររំលឹកថា នាពេលសវនាការ កាលពីថ្ងៃទី១៣ ខែកញ្ញា, ជនជាប់ចោទឈ្មោះ សាំង ញ៉ង បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការឆ្លើយដាក់របស់ឈ្មោះ ណាវណ្ណៈ និងនិយាយថា គាត់មិនបានដឹង ឬមានទំនាក់ទំនងអី ជាមួយឈ្មោះ ណាវណ្ណ: នោះទេ។

សាំង ញ៉ង បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សូមធ្វើការបដិសេធសាលក្រមរបស់តុលាការខេត្តស្ទឹងត្រែង ទុកជាអាសារបង់ និង សម្រេចដោះលែងគាត់ឲ្យមានសេរីភាពវិញ៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

spot_img
×