Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែស្ថានីយប្រេងឥន្ធនៈ ២កន្លែង លក់ប្រេងមិនគ្រប់ និងរឹងរូសចំពោះចំណាត់ការរបស់សមត្ថកិច្ច ត្រូវបញ្ជូនទៅតុលាការ

spot_img

កណ្តាល ៖ ថៅកែស្ថានីយប្រេងឥន្ធនៈ ២នាក់ និងមេការម្នាក់ ដែលពាក់ព័ន្ធនឹងការលក់ប្រេងឥន្ធនៈមិនប្រក្រតី (មិនគ្រប់លីត្រ) និងកាត់ខ្សែប្លុំបេរបស់សមត្ថកិច្ច ត្រូវបានសម្រេចឃាត់ខ្លួន និងចោទប្រកាន់ក្នុងបទល្មើស «ក្លែងបន្លំគុណភាព និងបរិមាណប្រេង ប្រកបសកម្មភាពពាណិជ្ជកម្មមិនស្របច្បាប់ ឆបោក និងបំផ្លិចបំផ្លាញ ឬគៃបំបាត់វត្ថុដែលមានបិទស្លាកបោះត្រា»។

បើតាម លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ជនទាំង ៣ នេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១, រួមមាន ÷

១- ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាម្ចាស់ស្ថានីយប្រេងឥន្ទនៈ តេលា «ចាន់ ធឿន»,

២- ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅ ភូមិកោះគរ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាមេការ,

៣- ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ តេលា «ម៉ាក់ ម៉ីម៉ី» ។

ពេលនេះ អ្នកទាំង៣ ត្រូវបានតុលាការខេត្តកណ្ដាល ចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ន, និងត្រូវបាន តំណាងអយ្យការបញ្ជាក់ថា ថៅកែស្ថានីយប្រេងឥន្ធនៈទាំង២ និងមេការម្នាក់នេះ បានបំពាននឹងច្បាប់ដែលអាចចាត់ចូលជាបទព្រហ្មទណ្ឌ ហើយអាចនឹងយោងតាមបទចោទមាត្រា ៥៣៥-៥៣៦ ដែលនេះគ្រាន់តែជាការសន្និដ្ឋានជាបឋមប៉ុណ្ណោះ រង់ចាំថ្ងៃឡើងសវនការទើបកាត់ក្ដីតាមបទល្មើសជាក់ស្ដែង។ មហាជនបានសាទរចំពោះការបង្ក្រាបនេះ និងលើកទឹកចិត្តដល់សមត្ថកិច្ចឲ្យបន្តធ្វើការបង្ក្រាបបែបនេះ ឲ្យបានដូចភ្លៀងរលឹម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×