Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូងបង្កើតកន្លែងពិភាក្សាអំពីការរៀនរស់ជាមួយមេរោគកូវីដ១៩សម្រាប់ពលរដ្ឋខ្លួន

spot_img

កូរ៉េខាងត្បូងបានបង្កើតក្រុមការងារពិភាក្សាមួយកាលពីថ្ងៃពុធ ដើម្បីពិនិត្យអំពីយុទ្ធសាស្ត្រស្តីពីរបៀបរៀនរស់នៅជាមួយជំងឺកូវីដ១៩ ក្នុងរយៈពេលវែង ខណៈពេលដែលប្រទេសកូរ៉េខាងត្បូង ព្យាយាមលុបបំបាត់ការបិទខ្ទប់ និងការបើកសេដ្ឋកិច្ចឡើងវិញ ស្រពេលដែលកម្រិតនៃការចាក់វ៉ាក់សាំងមានតួលេខខ្ពស់។

បើតាម ក្រសួងសុខាភិបាលកូរ៉េខាងត្បូង កាលពីសប្តាហ៍មុនបានឱ្យដឹងថា នៅក្រោមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកូរ៉េខាងត្បូង គឺមានគោលបំណងដើម្បីបន្ធូរបន្ថយការរឹតត្បិតពីមេរោគកូវីដ១៩ចំពោះប្រជាពលរដ្ឋរូបណាដែលបានចាក់វ៉ាក់សាំងការពារមេរោគគ្រប់ចំនួនដូស។ បន្ថែមពីនេះ ក្រសួងសុខាភិបាលក៏បញ្ជាក់ទៀតថា រដ្ឋាភិបាលលើកទឹកចិត្តដល់អ្នកជំងឺដែលមានរោគសញ្ញាជំងឺកូវីដ១៩ អាយុក្រោម ៧០ ឆ្នាំ គឺអាចសម្រាកព្យាលបាលនៅតាមផ្ទះបាន។

ចំពោះទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់កូរ៉េខាងត្បូងវិញ បានរាយការណ៍ផងដែរថា រដ្ឋាភិបាលក៏នឹងផ្តោតទៅលើចំនួននៃការចូលសម្រាកមន្ទីរពេទ្យនិងការស្លាប់ថ្មីប្រចាំថ្ងៃផងដែរ ហើយរដ្ឋាភិបាលនឹងពិចារណាផ្សាយតួលេខនេះជារៀងរាល់ថ្ងៃ។

រដ្ឋមន្រ្តីសុខាភិបាលលោក គីមបូ-ឃ្យូមបានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការក្រុមប្រឹក្សាទប់ស្កាត់ជំងឺកូវីដ១៩​ កាលពីថ្ងៃពុធម្សិលមិញថា៖ «យើងនឹងប្រែក្លាយជំងឺកូវីដ១៩ ទៅជាជំងឺឆ្លងដែលអាចគ្រប់គ្រងបាន ហើយលែងភ័យខ្លាចចំពោះការឆ្លង និងធ្វើឱ្យទម្លាប់នេះទៅជារឿងធម្មតាដល់ប្រជាជនវិញ»។ លោកបន្ថែមថា៖«ចំពោះវិធានការសុខាភិបាលដូចជាតម្រូវឱ្យពាក់ម៉ាស នឹងត្រូវដាក់ចេញដដែល»។  

សូមរំលឹកថា ប្រទេសកូរ៉េខាងត្បូងមិនដែលសម្រេចការបិទខ្ទប់ប្រទេសជាលក្ខណៈទាំងស្រុងនោះទេ។ ប៉ុន្តែចំណាត់ការទាំងអស់នេះនឹង ត្រូវស្ថិតនៅក្រោមការរឹតបន្តឹង ការរក្សាគម្លាតសង្គមយ៉ាងតឹងរ៉ឹងកាលពីខែកក្កដាមកម្ល៉េះ។

យុទ្ធសាស្ត្រថ្មី(រៀនរស់ជាមួយកូវីដ១៩) នេះដាក់ចេញឡើងដោយសារតែបរិមាណនៃការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ យ៉ាងតិចមួយដូសមានចំនួន ៧៨,១% នៃប្រជាជនសរុប ខណៈចំនួន ៦០,៧% ត្រូវបានចាក់វ៉ាក់សាំងបានពេញលេញ។ សូមរំលឹកថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១.៥៨៤ នាក់កាលពីថ្ងៃអង្គារ។ ហើយបានកត់ត្រាការឆ្លងសរុបចំនួន ៣៣៥.៧៤២ នាក់និងការស្លាប់ចំនួន ២.៦០៥ នាក់ផងដែរ៕ ប្រភព៖ រ៉យទ័រ

spot_img
×