ក្រសួងការបរទេសអ៊ីរ៉ង់បានអះអាងថា អន្តរការីរបស់សហភាពអឺរ៉ុប ដែលត្រូវបានចោទប្រកាន់ពីបទសម្របសម្រួលកិច្ចពិភាក្សាស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងអ៊ីរ៉ង់និងប្រទេសមហាអំណាច គឺត្រូវទៅធ្វើដំណើរទស្សនកិច្ចក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ឺរ៉ងនៅថ្ងៃព្រហស្បតិ៍នេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ឺរ៉ង់បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក អេនរីក ម៉ូរ៉ាគឺជាការតាមដានអំពីការពិគ្រោះយោបល់រវាងភាគីទាំងពីរទៅលើបញ្ហាផលប្រយោជន៍រួម ជាពិសេសទំនាក់ទំនងអ៊ីរ៉ង់-សហភាពអឺរ៉ុប អាហ្វហ្គានីស្ថាននិងកិច្ចព្រមព្រៀងនុយក្លេអ៊ែរផងដែរ ។
ជាការកត់សម្គាល់ កិច្ចព្រមព្រៀងដែលបានផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មទៅលើអ៊ីរ៉ង់ គឺជាថ្នូរទៅនឹងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយបានទទួលការគាំទ្រអស់មួយជីវិតចាប់តាំងពីឆ្នាំ ២០១៨។ បន្ថែមពីនេះ កិច្ចព្រៀមព្រៀងនេះធ្វើឡើង នៅពេលដែលប្រធានាធិបតីអាមេរិកលោកដូ ណាល់ត្រាំ បានដកចេញខ្លួនដោយឯកតោភាគីពីកិច្ចព្រៀមព្រផង និងបន្តដាក់ទណ្ឌកម្មឡើងវិញទៅអ៊ឺរ៉ង់។
ដំណើរការរបស់លោក ម៉ូរ៉ាទៅកាន់ទីក្រុងតេអេរ៉ង់ បានកើតឡើងចំពេលស្ថានភាពបន្តរងសម្ពាធកាន់តែខ្លាំងឡើងពីសំណាក់បណ្តាប្រទេសសហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក។ ហើយក្នុងនោះ ដំណើរទស្សនកិច្ចនេះ ក៏ប្រព្រឹត្តឡើង សម្រាប់ការបន្តកិច្ចចរចាឡើងវិញ ស្តីពីការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងរបស់វ៉ាស៊ីនតោន។
ក្នុងនោះ អធិការបតីអាល្លឺម៉ង់ លោកស្រី អែន ជេឡាមឺគែល បាននិយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យកន្លងទៅថា៖ «ការថ្លែងសារទៅអ៊ីរ៉ង់គឺមិនច្បាស់លាស់នោះទេ ដូច្នេះយើងត្រូវត្រលប់ទៅរកតុចរចាឡើងវិញភ្លាមៗ» ។
សម្រាប់ទីក្រុងតេអេរ៉ង់ ពួកគេកំពុងស្វែងរកការធានាអំពីអឺរ៉ុបថា នឹងមិនមានបញ្ហាកើតឡើងដដែលៗនោះទេ ចំពោះការដកខ្លួនជាឯកតោភាគីរបស់លោកត្រាំនេះ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនេះវិញផងដែរ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងការបរទេសលោកអានតូនីយ្យ៉ូ ប្លីងគីន បានព្រមានកាលពីដើមខែនេះថា ពេលវេលាជិតអស់ហើយសម្រាប់អ៊ីរ៉ង់។
សម្រាប់ កិច្ចចរចានៅទីក្រុងវីយែនរវាងប្រទេសអ៊ីរ៉ង់និងភាគីដែលនៅសល់ក្នុងកិច្ចព្រមព្រៀងនេះរួមមាន អង់គ្លេស ចិន បារាំង អាឡឺម៉ង់ និងរុស្ស៊ីត្រូវបានផ្អាកចូលរួមកិច្ចប្រជុំ ចាប់តាំងពីការបោះឆ្នោតកាលពីខែមិថុនា នៅប្រទេសអ៊ីរ៉ង់ដែលនាំឱ្យមានការផ្លាស់ប្តូរប្រធានាធិបតី។
ក្នុងនោះ អ៊ីរ៉ង់បាននិយាយម្តងហើយម្តងទៀតថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តកិច្ចចរចា ឆាប់ៗនេះ។ ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានប្រកាសនៅឡើយទេ។ ក្រុងតេអេរ៉ង់បានដកការប្តេជ្ញាចិត្តនុយក្លេអ៊ែររបស់ខ្លួនជាបណ្តើរៗហើយ ដើម្បីឆ្លើយតបទៅនឹងការដកអាមេរិកចេញ។ ហើយទីក្រុងវ៉ាស៊ីនតោនក៏បានទាមទារឱ្យខ្លួនវិលត្រឡប់ទៅរកកាតព្វកិច្ចរបស់ខ្លួនវិញផងដែរ៕ ប្រភព៖ The time of Israel News