Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាត់ សុឃីម រន្ធត់ចិត្តខ្លាំងក្រោយកូវីដ-១៩ ឆក់យកជីវិតប្អូនថ្លៃស្រីម្នាក់

spot_img

ភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍រន្ធត់ចិត្តខ្លាំងបំផុត ខណៈដែលមុននេះប្អូនថ្លៃស្រីរបស់នាងត្រូវបានទទួលមរណភាព ដោយសារជំងឺដ៏កាចសាហាវកូវីដ-១៩។
តាមរយៈដំណឹមរណទុក្ខដ៏សោកសៅ និងក្រៀមក្រំបំផុតនេះដែរ គេឃើញមានអ្នកគាំទ្រ និងមហាជនជាច្រើន​ បានសម្តែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ របស់តារាពហុជំនាញ ខាត់ សុឃីមផងដែ រ។

អ្នកនាង ខាត់ សុឃីម បានរៀបរាប់ទាំងក្តីក្តុកក្តួលថាម្សិលមិញ នៅឃើញមុខថ្ងៃនេះប្អូនទៅដោយមិនបានលា។ បងសោកស្តាយណាស់ ណែតអើយសូមជាតិក្រោយឲ្យប្អូនអាយុវែងណា។ Covid-19 បានឆក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ ដែលត្រូវជាប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា។

ដោយឡែនៅលើគណនីហ្វេសប៊ុកឈ្មោះ សម្បត្តិ សន ក៏បានរៀបរាបដែរថានៅយប់ថ្ងៃទី១៣ ខែតុលាឆ្នាំ ២០២១វេលាម៉ោង ៨និង៣០នាទីក្រុម គ្រួសារយើងខ្ញុំទាំងអស់គ្នាមានទុក្ខក្រៀមក្រំជាពន់ពេក ដោយប្អូនស្រី លីម ស្រីណែត បានទទួលមរណភាព។ យើងទាំងអស់គ្នា ពិតជាសោកស្តាយប្អូនខ្លាំងណាស់។ ចាប់ពីពេលនេះតទៅ បងប្អូនយើងទាំងអស់គ្នា លែងបានឃើញជួបជុំប្អូនទៀតហើយ។

គណនីហ្វេសប៊ុកខាងលើបន្តថា យើងពិតជាពិបាកទទួលយកណាស់ប្អូន ។ សូមឧទ្ទិសកុសលផលបុណ្យទាំងអស់ជូនវិញ្ញាណក្ខន្ធប្អូន ទៅកាន់សុគតិភពជាឋានបរមលោកហើយជាតិៗមុខ សូមឲ្យបងប្អូ នយើងនៅជាបងប្អូននឹងគ្នាទៀតនិងអាយុវែងគ្រប់ៗគ្នាណាប្អូនស្រី៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×