Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាប់ហ្មង! គ្រួសារមួយខំធ្វើគំរូល្អ ចងសំរាម​គូទ​ឡាន បែរ​​មនុស្ស​​មួយ​​ចំនួន​​នៅ​​រក​​ចំណុច​ទើស​ឃើញ​ទៀត​…

spot_img

ជាការពិតណាស់ ការបោះចោលសំរាមពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់​ជាពិសេសនៅតាមទីកន្លែងរមណីយដ្ឋាន ឬកន្លែងកម្សាន្តនានា គឺតែងតែជាប្រធានបទបង្កឲ្យផ្ទុះការការរិះគន់ និងដ៏ដូចការខឹងសម្បារ ពីសំណាក់អ្នកស្រឡាញ់បរិស្ថានស្អាត​។

តែដោយឡែក សម្រាប់រូបភាពដ៏ប្លែកមួយថ្មីៗនេះ បានកំពុងធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះម្ចាស់ឡានមួយ ដែលបានបង្ហាញពីទង្វើដ៏គំរូ ដោយខ្ចប់សំរាមដែលបានហូបរួច ដាក់ចងនឹងគូទឡាន យកចេញពីទីកន្លែងដែលពួកគាត់បានទៅលេងកម្សាន្ត។

នេះបើតាមទំព័រហ្វេសប៊ុក ប្រតិកម្មរហ័សខេត្តព្រះសីហនុ បានបង្ហាញរូបភាពដ៏គំរូបនេះ ដោយភ្ជាប់សារមួយឃ្លាយ៉ាងខ្លីថា៖ «សូមអរគុណ នូវទំនួលខុសត្រូវរបស់បង»។

តែបើទោះគ្រួសារនោះ បានធ្វើគំរូល្អ ដោយមិនខ្វល់ពីអ្នកដទៃមើលមកថាសម ឬមិនសម សំខាន់គាត់មានភាពទទួលខុសត្រូវការទុកដាក់សំរាម ដើម្បីរួមគ្នារក្សារអនាម័យយ៉ាងណា ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន នៅតែទើសចំពោះរូបភាពនេះ ដោយបាននិយាយលេងសើចហាក់ចំៗថា៖ «ល្អហើយ តែនៅក្រដាសឡាំងក្រាលអង្គុយទៀត, តែដាក់បាំងស្លាកលេខចឹងមិនត្រឹមត្រូវទេ, ម្តេចមិនដាក់ខាងក្នុង ដាក់អុីចឹង ស្រួលមិនស្រួល បើកធ្លាក់ក្រឡុក៣​ ទៅ ៤​ដង ដាច់ធ្លាក់សំពោងពេញថ្នល់ខូចបរិស្ថានលើសដើម អត់ល្អទេធ្វើអុីចឹង….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×