Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រុងប្រយ័ត្ន ! ស្ត្រីម្នាក់រងរបួស ព្រោះតែចោរឆក់កាបូប នៅខណ្ឌទួលគោកមិនបានសម្រេច

spot_img

ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសបែកមុខបែកមាត់ និងរយះដៃជើង បន្ទាប់ពីជួបហេតុការណ៍ដ៏អាក្រក់មួយ ដោយជនសង្ស័យចំនួនមួយក្រុម បានធ្វើសកម្មភាពឆក់កាបូបពីរូបគាត់ ខណៈដែលរូបគាត់កំពុងតែជិះម៉ូតូតាមដងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ដោយសារតែក្រុមចោរឆក់កាបូបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខរបងមន្ទីរពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមសម្តីស្ត្រីរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានជិះម៉ូតូម៉ាកវ៉េវមួយគ្រឿង ហើយមានស្ពាយកាបូបនៅជាប់និងខ្លួន ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចមុខពេទ្យកុមារជាតិ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូចំនួន២គ្រឿងពុំចាំផ្លាកលេខ បានជិះឌុបគ្នាមកធ្វើសកម្មភាពឆក់ ទាញយកកាបូបពីរូបគាត់ពេលនោះរូបគាត់បានទាញកាបូបប្រតាយប្រតប់គ្នា បណ្តាលឲ្យដួលម៉ូតូរបស់គាត់ ធ្វើឲ្យរូបគាត់រងរបួសបែកមុខបែកមាត់ ចំណែកកាបូបលុយរបស់គាត់ ត្រូវបានគាត់ដណ្តើមបានពីចោរវិញ រីឯក្រុមជនសង្ស័យខាងលើ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ដោយសុខសុត្ថិភាព។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះ ទៅសម្រាកព្យាបាលនៅឯផ្ទះរបស់គាត់ និងរងចាំដាក់ពាក្យបណ្តឹងនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×