Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនគូស្នេហ៍មួយគូ ជាប់ពាក់ព័ន្ធករណី រក្សាទុក និងជួញដូរគ្រឿញៀន នៅខេត្តកំពង់ស្ពឺ!!

ខេត្តកំពង់ស្ពឺ ៖ មន្ដ្រីនគរបាលស្រុកឧដុង្គ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ចំនួន ២ នាក់ ដែលត្រូវជាគូស្នេហ៍នឹងគ្នា ជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុក និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិឈូកស ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

មន្ត្រីសមត្ថកិច្ចនគរបាល ស្រុកឧដុង្គ បានឲ្យដឹងថា ជនសង្ស័យទាំង២ មានឈ្មោះ បូ ប៊ុន្នី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិឈូកស ឃុំព្រះស្រែ ស្រុកឧដុង្គ និងម្នាក់ទៀតមាន ឈ្មោះ ទៀង សុខឡេង ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈូកស ឃុំព្រះស្រែ ស្រុកឧដុង្គ។ (អ្នកទាំងពីរ គឺជាគូស្នេហានឹងគ្នា)។

ចំណែកឯ វត្ថុតាង ដែលសមត្ថកិច្ចនគរបាល ដកហតបាន រួមមាន៖- គ្រឿងញៀនចំនួន៣កញ្ចប់ តូច-ធំ, ម៉ូតូ ចំនួន១គ្រឿង និង ទូរស័ព្ទដៃ ចំនួន ៣ គ្រឿង ។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំងពីរ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×