Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ កម្ពុជា កំពុងអនុវត្តបេសកកម្មអាទិភាព ចំនួន៤ ដើម្បីធានាឱ្យបាននូវការប្រើប្រាស់ សេវាទូរគមនាគមន៍ មានតម្លៃសមរម្យ គុណភាពល្អ

spot_img

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានចូលរួមវេទិកាសហភាពទូរគមនាគមន៍អន្តរជាតិពិភពលោកឌីជីថល ២០២១ (ITU Digital World 2021) ដោយឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើង អំពីបេសកកម្មអាទិភាពចំនួន៤ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងអនុវត្ត ដើម្បីធានាឱ្យបាននូវការប្រើប្រាស់សេវាទូរគមនាគមន៍ ដែលមានតម្លៃសមរម្យ គុណភាពល្អ និងប្រកបដោយបរិយាបន្ន។

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម និងសហភាពទូរគមនាគមន៍អន្តរជាតិ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមវេទិកាសហភាពទូរគមនាគមន៍អន្តរជាតិ ពិភពលោកឌីជីថល ២០២១ (ITU Digital World 2021) តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ក្រោមប្រធានបទស្ដីពី ”ការកាត់បន្ថយចំណាយ៖ តើការប្រើប្រាស់បច្ចេកវិទ្យាដែលមានតម្លៃសមរម្យអាចពន្លឿនបរិវត្តកម្មឌីជីថលបានដែរឬទេ?”។

វេទិកានេះ ជាប្រព្រឹត្តិការណ៍ប្រចាំឆ្នាំ រៀបចំឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម Houlin Zhao អគ្គលេខាធិការសហភាពទូរគមនគមន៍អន្តរជាតិ (ITU) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បណ្តាប្រទេសជាសមាជិក អ្នកស្រាវជ្រាវ ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ ធំៗមកពីជុំវិញពិភពលោក។

ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺមានគោលបំណងលើកកម្ពស់ ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមយ៉ាងសំខាន់ សម្រាប់បរិវត្តកម្មឌីជីថល និងពិភាក្សាពីបញ្ហាប្រឈមធំៗមួយចំនួន ដើម្បីទទួលយកការប្រើប្រាស់អ៊ីនធឺណិត សម្រាប់ប្រជាជនទូទៅ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីបេសកកម្មអាទិភាពចំនួន៤ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងអនុវត្ត ដើម្បីធានាឱ្យបាននូវការប្រើប្រាស់សេវាទូរគមនាគមន៍ ដែលមានតម្លៃសមរម្យ គុណភាពល្អ និងប្រកបដោយបរិយាបន្ន រួមមាន៖ ១. ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង ។ ២. ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួម និងគុណភាពសេវា ។ ៣. ក្របខណ្ឌគោលនយោបាយស្តីពីសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល និង៤. ការកសាងសមត្ថភាពលើជំនាញឌីជីថល៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×