Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការស្ទង់មតិ៖ ប្រជាជនកោះតៃវ៉ាន់ស្ទើរតែ៦០ភាគរយព្រួយបារម្ភពីការកើតមានសង្គ្រាមជាមួយចិន

ការស្ទង់មតិថ្មីមួយដោយវិទ្យាស្ថានប៊្រុកឃីង ស្តីពីអាកប្បកិរិយារបស់តៃវ៉ាន់ចំពោះការគំរាមកំហែងរបស់ប្រទេសចិនបានបង្ហាញថា ៥៧.៦% នៃអ្នកឆ្លើយសំណួរ បាននិយាយថាពួកគេ ព្រួយបារម្ភថា បញ្ហារវាងតៃវ៉ាន់និងប្រទេសចិន គឺអាចមានលទ្ធភាពជាសង្គ្រាមបាន ។

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថា ជនជាតិតៃវ៉ាន់មានការព្រួយបារម្ភអំពីហានិភ័យនៃ
សង្គ្រាមជាមួយចិន ប៉ុន្តែពួកគេមិនភ័យស្លន់ស្លោឡើយ។ លទ្ធផលដដែលក៏បានបង្ហាញផងដែរថា ការព្រួយបារម្ភទាំងអស់នេះត្រូវបានកើតមានឡើងជាច្រើនជំនាន់ដោយភាគច្រើននៃប្រជាជនអាយុចាប់ពី ២០ ដល់ ៦០+ បញ្ជាក់ថា ពួកគេព្រួយបារម្ភអំពីសង្គ្រាមដែលអាចកើតមាន។ បន្ថែមពីនេះ ការសិក្សាខាងដើមត្រូវបានធ្វើឡើងកាលពីខែឧសភា ហើយបានស្ទង់មតិជនជាតិតៃវ៉ាន់ប្រមាណ ១ពាន់នាក់។

លើសពីនេះទៅទៀតចំនួន ៧៩%បាននិយាយថា ពួកគេបានទទួលស្គាល់ពីការកើនឡើងញឹកញាប់នៃសកម្មភាពយោធាចិន។ ទោះយ៉ាងណាក៏ដោយ ពួកគេកត់សម្គាល់ថាការកើនឡើងនេះមិនមានន័យថាសង្គ្រាមជិតផ្ទុះឡើងទេ។

ការស្ទង់មតិនេះក៏បង្ហាញថា ជនជាតិតៃវ៉ាន់មិនមានទំនុកចិត្តលើសមត្ថភាពរបស់ប្រទេសក្នុងការការពារខ្លួនឡើយ។ ហើយមានតែមួយភាគបួនប៉ុណ្ណោះ រឺស្មើ២៥,៨% បានកត់សម្គាល់ថា សមត្ថភាពសន្តិសុខជាតិរបស់តៃវ៉ាន់មានភាពប្រសើរឡើងខណៈ ៣៥% និយាយថា តៃវ៉ាន់មិនសូវមានសមត្ថភាពការពារខ្លួនដូចពីមុនទេ និង៤០% ទៀតនិយាយថា គ្មានការផ្លាស់ប្តូរសមត្ថភាពការពាររបស់តៃវ៉ាន់ទេ។

លទ្ធផលនេះកើតឡើងចំពេលមានការជំរុញជាថ្មីដោយរដ្ឋាភិបាលតៃវ៉ាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសព្វាអាវុធក្នុងស្រុក និងធ្វើឱ្យប្រសើរឡើងនូវថវិកាការពារជាតិ៕ ប្រភព៖ Taiwan News

×