Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាយមានជ័យ ចាប់ផ្តើម​ពី​ធី​ប្រណាំង​អុំទូក បណ្តែតប្រទីប តាំងពិព័រណ៍ ការប្រគំ​តន្ត្រី​និង​ការកំសាន្ត​នានា​ហើយ

​​បន្ទាយមានជ័យ : ការប្រណាំង​អុំទូក បណ្តែត​ប្រ​ទិ​ប តាំង​ពិ​ព៍រណ៍ ការប្រគុំ​តន្ត្រី​និង​ការកំសាន្ត​នានា​នៃ​ព្រះរាជ​ពិធី​នៅ​បន្ទាយមានជ័យ​ចាប់ផ្តើម​ហើយ​នៅ​ព្រឺ​ក ថ្ងៃត្រង់ ល្ងាច​និង​រាត្រី​ថ្ងៃទី​២៨​តុលា​ឆ្នាំ​២០១៧ ក្រោម​ការចូលរួម​បើក​ពី​លោក​សួន បងរ អភិបាលខេត្ត លោក​អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រី អ្នកពាក់ព័ន្ធ​។​

​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​គណកម្មការ​និយាយ​ថ្ងៃទី​២៨​តុលា​ថា ; គណ​:​ក​ម្មា​ការរៀបចំ​បុណ្យជាតិ អន្តរជាតិ​អោយដឹងថា នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ បណ្តែត​ប្រ​ទិ​ប​នៅ​ថ្ងៃទី​២៧-២៩​តុលា​ឆ្នាំ​២០១៧ ។​

​នៅ​ល្ងាច​ថ្ងៃទី​២៧​តុលា ប្រទីប​នៃ​រដ្ឋបាល​សាលាខេត្ត និង​ប្រទីប​ម​ន្ទ​រ អង្គភាព ស្នងការដ្ឋាន​នគរបាល បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ កងទ័ព​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​,​កងពល​,​កងឯកភាព​និង​ស្រុក​ក្រុង​ខ្លះ​សរុប​ជិត​៣០​ប្រទីប​បាន​ទម្លាក់​ចូលក្នុង​ទឹកស្ទឹង​សិរីសោភ័ណ​នា​ម្តុំ​ស្ពានថ្ម​ថ្មី​-​ព្រះ​ពន្លា ហើយ​បណ្តែត​បាន​២​រាត្រី​គិត​ត្រឹម​ថ្ងៃទី​២៨​តុលា​កន្លងមក​។​

​តាម​ការវាយតម្លៃ​កន្លងមក​និង​ឆ្នាំនេះ ជា​បណ្តោះអាសន្ន គេ​ឃើញថា ប្រទីប​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ធំ ស្អា​ត់ ភ្លឺ​និង​ទាក់ទាញ​ជាងគេ​។ ដំណាលគ្នា​នោះ ការតាំងពិព័រណ៍​ទំនិញ​ខ្មែរ​និង​បរទេស​ឬ​ហៅថា ភូមិ​មួយ​ផលិតផល​មួយ ក៏បាន​ធ្វើ​ហើយ​ដែរ​ពី​រាត្រី​ថ្ងៃទី​២៧​តុលា​មក​ដែរ​នៅមុខ​បណ្តុំ​ម​ន្ទិ​រនា​ន​នា​ក្បាល​ស្ពានថ្ម​ថ្មី​ស្ទឹង​សិរីសោភ័ណ​។ ឯ​ពី​ធី​ប្រណាំងទូក​អុំ​បានធ្វើ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៨​តុលា​ឆ្នាំ​២០១៧ នា​ស្ទឹង​សិរីសោភ័ណ បរិវេណ​សាកលវិទ្យាល័យ​មានជ័យ​ក្នុងភូមិ​បាណ​យ​សង្កាត់​ទឹកថ្លា​ជាយ​ខាងលិច​ក្រុង​សិរីសោភ័ណ​។ នា​រាត្រី​នៅ​ទីនោះ​មាន​កីឡាប្រដាល់ ការប្រគុំ​តន្ត្រីសម័យ​ស្រា​បៀ​កម្ពុជា ,​ម​ហោ​ស​ប្រឡង​ចំរៀង​សម័យ -​បូរាណ ។​

ចំពោះមុខ​ពលរដ្ឋ​និង​ភ្ញៀវ​មក​កំសាន្ត​ជាច្រើន​នាក់មក​មើល​ពី​អី​ប​ហរ​ណាំង​ទូក លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​សម្តែង​ក្តី​រីករាយ ជូនពរ​អោយ​កីឡាករ​ចំណុះ​ទូក មន្ត្រី​អនុគណកម្មការ​បច្ចេក​ទស មន្ត្រី​អនុគណ​ម្មការ​ឃោសនា ផ្សព្វផ្សាយ អនុគណកម្មការ​សន្តិ​សុខ សណ្តាប់ធ្នាប់​, គណៈកម្មការ​ផ្សងៗ​ទៀត​បម្រើអោយ​ការងារ​នេះ ត្រូវខិតខំ​ខំ​អោយ​សម្រេច​តាម​គោលដៅ​គ្រោងទុក​។​

​សូមបញ្ជាក់ថា ការ​អុំទូក​ប្រលងប្រណាំង​ថ្នាក់​ខេត្ត​នៅក្នុង​ស្ទឹង​សិរីសោភ័ណ​ខាងក្នុង​សាកលវិទ្យាល័យ​មានជ័យ​បាន​ផ្តើម​ប្រកួត​វិលជុំ​ចាប់​គូ​។ ហើយ​ថ្ងៃ​បន្ទាប់​នា​ពេក​ព្រឹក​នឹង​ប្រកួត​ជម្រុះ​។ លុះដល់​រសៀល ល្ងាច​ថ្ងៃទី​២៩​តុលា នឹងមាន​ការប្រកួត​ផ្តាច់ព្រ័ត្រ​។​

​ចំពោះ​ទូក​អុំ​ប្រណាំង​ទាំងឡាយ​រួមមាន​ទូក​ឈ្មោះ :១-​មង្គល​បូរី​បារមី​នាយ​កន​សន្តិភាព ចំណុះ​៦៩​នាក់ មកពី​វត្ត​ចំណោម​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​។ ២-​ពិសី​មានជ័យ​បារមី​ស្រី​ស្អាត ចំណុះ​៦៣​នាក់ មកពី​វត្ត​សុវណ្ណ​រង្សី​យា​រាម​ឃុំ​គយ​ម៉ែង​ស្រុក​មង្គល​បូរី​។​
៣-​ទូក​សម្រែក​រាជ​សី​រស្មី​ទេពធីតា ចំណុះ​៤៥​នាក់ មកពី​ឃុំ​ទឺ​ក​ជោរ​ស្រុក​ព្រះនេត្រព្រះ​។ ៤-​ទឹកជោរ​សែន​ជ័យ​បារមី​នាគរាជ ចំណុះ​៤៥​នាក់​មកពី​ឃុំ​ទឺ​ក​ជោរ​ដែរ​។ ៥-​រុក្ខ​សែន​ជ័យ​រដ្ឋបាល​ព្រៃឈើ មកពី​ភូមិ​ពាម​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ​។​៦-​ពពក​រសាត់​ផាត់​ជលសារ មកពី​ភូមិ​ស្រមោច​ឃុំ​-​ស្រុក​ស្រុក​ព្រះនេត្រព្រះ ។ ៧-​ពាម​សាមគ្គី​សែន​ជ័យ​រស្មី​ព្រះនេត្រព្រះ​មកពី​ភូមិ​ពាម​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ ។ ៣​ទូក​នេះ មាន​ចំណុះ​២៥​នាក់ ។ ៨-​ម​ហុ​មាន​សែន​ជ័យ​បារមី​ស្រី​គ្រប់លក្ខណ៍​មកពី​ភូមិ​ស្ពាន​ឃុំ​ស្ពាន​ស្រែង​ស្រុក​ភ្នំស្រុក ។ ៩-​គោក​ចារ​មានជ័យ​បារមី​សាម​គី្គ​មកពី​ភូមិ​ស្ពាន​ឃុំ​ស្ពាន​ស្រែង​ដែរ ។​១០-​សុវណ្ណ​រាម​មានជ័យ​មកពី​ឃុំ​គយ​ម៉ែង ។ ១០-​សាមគ្គី​មានជ័យ​បារមី​សារាយអណ្តែត​មកពី​វត្ត​ផ្លូវ​សៀម​ឃុំ​គយ​ម៉ែង​ស្រុក​ព្រះនេត្រព្រះ ។ ១២- អធិរាជ​រាជសីហ៍​បារមី​មហាហង្ស​។ ១៣- សន្ទុះ​នាគរាជ​បារមី​មាន​រិ​ទ្ធិ​មកពី​វត្ត​កោះ​ពង​សត្វ ។ ១៤- ប៊ែ​រ​សែ​ភូមិ​ថ្មី​បារមី​សិរី​រតនា​មកពី​វត្ត​ភ្នៀ​ត​សង្កាត់​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ ។ ១៥- ស្រី​ស្រស់​សែន​ជ័យ មកពី​វត្ត​កំព្រីង​សង្កាត់​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ ។ ទូក​ទាំងនេះ​ចំណុះ​២២​នាក់​។ និង​ទូក​កិត្តិយស​ចំណុះ​៤​នាក់ មាន​៤​ទូក ដែល​រួមមាន​មកពី​សាកលវិទ្យាល័យ​មានជ័យ​.,​មកពី​សង្កាត់​ទឹកថ្លា​,​សរុប​ចំណុះ​ទូក ៥០១​នាក់ ៕ ដោយ :​បន្ទាយ​

×