Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យពុទ្ធបរិស័ទ រៀបចំពិធីបុណ្យកឋិនទាន ត្រូវអនុវត្តតាមការណែនាំពីរចំណុច

ភ្នំពេញ ៖ ក្រសួងក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំ ២ចំណុច ដល់ប្រធានមន្ទីរធម្មការ និងសាសនា ទូទាំង រាជធានី-ខេត្ត ស្ដីពីការរៀបចំពិធីបុណ្យកឋិនទាន ដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ធ្វើយ៉ាងណាឱ្យដំណើរការទៅបានដោយរលូន ស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនានិងភាគីពាក់ព័ន្ធ ចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រយុទ្ធទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹងរបស់ក្រសួងក្រសួងធម្មការ និងសាសនា ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី ឈិត សុខុន មានខ្លឹមសារ២ចំណុច ដូចតទៅ ÷

១- ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យកឋិនទានស្របតាមប្រពៃណី ព្រះពុទ្ធសាសនា ដោយត្រូវអនុវត្ត ឱ្យបានយ៉ាងម៉ឺងម៉ាត់ នូវវិធានការការពារនានារបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេស ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

២- ហាមឃាត់ការដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេនត្រៃចីវរ ជាកិច្ចសម្រេចបុណ្យ។

សូមសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ និងលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី-ខេត្ត ព្រះមេត្តាមេត្តាសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ អនុវត្តសេចក្ដីណែនាំបន្ថែមនេះ ឲ្យបានសម្រេចលទ្ធផលល្អប្រសើរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×