Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ស្រ្តីម្នាក់ដើរចូលប៉ុស្តិ៍ប៉ូលីស ឡើង​ស្លេក​មុខ ក្រោយ​ជាប់​សោ​និង.ក ដោយសារតែ…. (វីដេអូ)

spot_img

នេះជារឿងមួយគួរឲ្យហួសចិត្តជាខ្លាំង​ខណៈស្រ្តីជាម្តាយជនជាតិចិនម្នាក់​បានដើរចូលប៉ុស្តិ៍ប៉ូលីស​ដើម្បីស្នើសុំជំនួយ យកសោរង្វង់ចេញពី.ករបស់នាង បន្ទាប់ពីកូនប្រុសអាយុ ៤ ឆ្នាំ របស់នាង បានដាក់ពាក់វាឲ្យនាង ប៉ុន្តែ បានភ្លេចលេខកូដោះសោ។

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ស្រ្តីជាម្តាយវ័យក្មេងម្នាក់ បានដើរចូលប៉ុស្តិ៍ប៉ូលីស នៅហួអាន ខេត្តជាំងស៊ូ ប្រទេសចិន ជាមួយខ្សែសោជុំវិញ.ករបស់នាង ពណ៌ប្រផេះ និងលឿង ស្រដៀងនិងសោ ​U-lock។

ស្រ្តីរូបនោះ បានប្រាប់ថា កូនប្រុសរបស់នាងបានកំពុងលេងជាមួយសោ នៅជាប់នាង ខណៈនាងកំពុងសម្អាតបន្ទប់ទឹក​ប៉ុន្តែ នៅពេលនោះ វាស្រាប់ដាក់សោខ្សែនោះពាក់.ករបស់នាង និងចាក់ជាប់តែម្តង។ ដំបូង នាងគិតថា កូនប្រុសគ្រាន់តែលេងសើចប៉ុណ្ណោះ ព្រោះវាគឺជាសោរបស់នាង ហើយនាងក៏បានដឹងលេខកូដដោះផងដែរ ប៉ុន្តែ វាបានបង្ហាញថា កូនប្រុសរបស់នាងបានផ្លាស់ប្តូរវាមិនដឹងយ៉ាងម៉េច ហើយនៅពេលនោះ នាង និងកូនប្រុស ក៏មិនដឹងពីការបង្វិលឲ្យត្រូវគ្នា ដើម្បីដោះសោចេញទេ។

ប៉ូលីសបានពិនិត្យមើលសោ ហើយបានគិតថា ពួកគេមិនអាចធ្វើអ្វីច្រើន ដើម្បីជួយស្ត្រីនោះទេ ដូច្នេះពួកគេក៏បានទូរស័ព្ទទៅក្រុមអ្នកពន្លត់អគ្គីភ័យក្នុងតំបន់ ដែលបានយកកន្សែងពោះគោតូចមួយមកដាក់នៅចន្លោះ.ករបស់ស្ត្រី និងសោរខ្សែ ដើម្បីពួកគេព្យាយាមកាត់វាដោយដង្កាប់កាត់ខ្សែភ្លើង។

ក្រោយសោរត្រូវបានដោះចេញ ស្រ្តីនោះក៏បានដកដង្ហើមធំ ហើយនៅពេលនោះ មន្រ្តីពន្លត់អគ្គីភ័យម្នាក់ ក៏បានប្រាប់នាងថា៖ «អ្នកគួរតែនាំកូនប្រុសរបស់អ្នកមកទីនេះ យើងនឹងជួយអប់រំគាត់»។​ តែទោះយ៉ាងណា នាងបានឆ្លើយថា នាងបានវា.យប្រដៅកូនប្រុសរួចហើយ ចំពោះអាកប្បកិរិយាអាក្រក់របស់វា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×