Monday, March 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណុំរឿងប្ល.ន់ប្រដាប់អាវុធ ឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកបក្ខពួក២នាក់ទៀត កំពុងតែរត់គេចខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ទៀត ដែលបានធ្វើសកម្មភាពយកកាំភ្លើងខ្លីប្រើហ្គាស ភ្ជ.ង់ប្ល.ន់យកលុយនិងទ្រព្យសម្បត្តិ ពីនារីម៉ាស្សាម្នាក់។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវ៣៧១ ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មាះ ដឿន សុភឿន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរម៉ាស្សាកោសជប់ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ចំណែកជនសង្ស័យមាន ឈ្មោះ គុយ សុធាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (មានសារធាតុញៀន) និងបក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។

បើសម្ដីលោកវរសេនីឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២និង០០នាទីនាទីរសៀល ជនរងគ្រោះកំពុងអង្គុយនៅក្នុងហាងម៉ាស្សាកោសជប់ យីហោ៣៣៣ ផ្លូវ៣៧១ ស្ថិតនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យ៣នាក់ បានជួលកង់បីឥណ្ឌាជិះមកដល់ហាងម៉ាស្សាកោសជប់ខាងលើ ក៏បានចូលក្នុងហាងនាំជនរងគ្រោះចូលក្នុងបន្ទប់ ដើម្បីកោសជប់ តែពេលចូលដល់ក្នុងបន្ទប់ជនសង្ស័យឈ្មោះ គុយ សុធាវុធ បានធ្វើសកម្មភាពយកកាំភ្លើងខ្លីប្រើហ្គាស់ ភ្ជ.ង់ប្ល.ន់យកលុយ និងទ្រព្យសម្បត្តិ ពីជនរងគ្រោះ ហើយជនសង្ស័យក៏បានគេចខ្លួនបាត់អស់។

បន្ទាប់មកជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សម្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យខាងលើ យកមកផ្ដន្ទាទោសទៅតាមច្បាប់។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅហាងម៉ាស្សាកោសជប់យីហោ ៣៣៣ កំណត់បានអត្តសញ្ញាណ ក្រុមជនសង្ស័យដែលធ្វើសកម្មភាពខាងលើ ។

លុះដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គុយ សុធាវុធ និងបានយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេទាំងបីនាក់ពិតជាបានធ្វើសកម្មភាពយកកាំភ្លើងខ្លីប្រើគេភ្ជ.ង់ប្ល.ន់ ទៅលើជនរងគ្រោះពិតប្រាកដមែន ហើយលុយដែលពួកគេប្លន់បានយកទៅចែកគ្នាចាយអស់ទៅហើយ ។

សម្ភារៈដែលបាត់បង់៖ ១/លុយចំនួន៧៥០ដុល្លារអាមេរិក (ប្រាំពីររយហាសិបដុល្លាអាមេរិក) /២.ខ្សែដៃផ្លាកទីនទម្ងន់៣ជី ចំនួន០១ខ្សែ/៣. ទូរសព្ទ័ដៃចំនួន០២គ្រឿង(ម៉ាកOPPO ១គ្រឿង ម៉ាក VIVO០១គ្រឿង)

វត្ថុតាងចាប់យក៖ ១/កាំភ្លើងខ្លីប្រើហ្គាស(គ្មានបង់) ចំនួន០១ដើម ២/មួកក្រណាត់ម៉ាក GUCCI (របស់ជនសង្ស័យពាក់ធ្វើសកម្មភាព) ចំនួន០១ ។

ជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនីតិវិធី ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងតែបន្តធ្វើការស្រាវជ្រាវ ឃាត់ខ្លួនយកមកផ្តន្ទាទោស តាមផ្លូវច្បាប់នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×