ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចគរបាល ខណ្ឌចំការមន កាលពីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួន ស្រ្តីសង្ស័យម្នាក់ និងដកហូតបាន ថ្នាំញៀនចំនួន ១២ កញ្ចប់ នៅចំណុចរបងឃ្លាំងគ្មានលេខ ផ្លូវលេខ ១២៣ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ត្រីសមត្ថកិច្ចខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សឺង ចិន្តា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តុំលីទ្បា សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ច ដកហូតបានរួមមាន៖ គ្រឿងញៀន ចំនួន ១២ កញ្ចប់តូច។
បច្ចុប្បន្ននេះ, ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន ជាបណ្ថោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



