ខេត្តក្រចេះ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ នេះ បានបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន បុរសត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ” ឃា.ត.កម្ម ” តាមបញ្ញត្តិមាត្រា១៩៩ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិព្រៃគោ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

មន្ដ្រីនគរបាលខេត្តក្រចេះ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ខាំ យ៉ាត ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មាន ទីលំនៅភូមិ ឃុំ ជាមួយជនរងគ្រោះ ។
ជនត្រូវចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ បន្ទាប់ពីគាត់បានស.ម្លាប់ជនរងគ្រោះ ឈ្មោះ គឹម ញឹម ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅភូមិព្រៃគោ ឃុំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដោយចា.ក់នឹងលំពែងបណ្ដាលឲ្យស្លា.ប់ នៅហ្នឹងកន្លែង។
មន្ដ្រីនគរបាលបានបញ្ជាក់ថា មូលហេតុនៃ អំពើឃា.ត.កម្មខាងលើ គឺបណ្តាលមកពីរឿងគំនុំគុំគួនគ្នា ពីព្រោះជនរងគ្រោះ និងជនត្រូវចោទធ្លាប់ មានរឿងរ៉ាវនិងឈ្លោះទាស់ទែងគ្នា កាលពីពេលកន្លងមក៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា


