ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ បានឃាត់ខ្លួនយុវជនសង្ស័យម្នាក់ ជាប់ពាក់ពន្ធ័នឹងរក្សាទុក និងជួញដូរគ្រឿងញៀនប្រព្រឹត្ត នៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឆន ថេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលបាននិយាយថា ចំពោះ វត្ថុតាងដែលកម្លំាងសមត្ថកិច្ច ដកហូកបានរួមមាន ៖ គ្រឿងញៀន ចំនួន ២៨ កញ្ចប់ (ធំចំនួន ១កញ្ចប់ និង ២៧ កញ្ចប់តូច), និង ទូរស័ព្ទដៃ ចំនួន ១ គ្រឿងម៉ាក OPOP។
បន្ទាប់ពីឃាត់ខ្លួន, ជនសង្ស័យខាងលើ ឥឡូវនេះ ត្រូវបានបញ្ជូនខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


